ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធរជាតិអប្សរាលើកកម្ពស់«ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ» ឆ្នាំ២០២៦
ថ្ងៃទី ៖ 17-06-2026, ដោយ​​ Dara007 , 31 Views
                     
សៀមរាបៈ អាជ្ញាធរជាតិអប្សរាលើកកម្ពស់«ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ» ឆ្នាំ២០២៦ ដើម្បីបង្កើនសមត្ថភាពដល់មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរាក្នុងការងារប្រចាំថ្ងៃ។

ថ្លែងក្នុងសិក្ខាសាលាផ្ទៃក្នុងលើកទីពីរ សម្រាប់ឆ្នាំ២០២៦ ស្តីពី «ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ» នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នាសាលសន្និសីទអង្គរ អាជ្ញាធរជាតិអប្សរា លោល សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ យល់ដឹងពីសកម្មភាពរបស់នាយកដ្ឋាននីមួយៗ ស្វែងយល់ និងចូលរួមការពារបរិស្ថាន ក្នុងតំបន់អង្គរ។

លោកគូសបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងបរិស្ថាន នៅក្នុងតំបន់អង្គរ ជាពិសេសអនុវត្តនូវគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ ដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញ រួមមាន៖ កិច្ចការថែរក្សាទេសភាពវប្បធម៌ បរិស្ថាន និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ការអនុវត្តច្បាប់ និងជំរុញការកែលម្អ ដោយផ្អែកតាមគោលនយោបាយនានាជាដើម។

លោកក៏ បានជំរុញណែនាំដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់សិក្សា ស្តាប់ការធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលានេះ ដើម្បីទទួលបានបទពិសោធន៍ល្អៗ យកទៅអនុវត្តន៍ ក្នុងការងារប្រចាំថ្ងៃ។ សូមបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា តែងតែបានរៀបចំសិក្ខាសាលាស្តីពី «ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ»ដល់មន្រ្តី-បុគ្គលិកជាទៀងទាត់៤ដង ក្នុងមួយឆ្នាំ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com