ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី បង្ហាញពីមុខមាត់ថ្មី និងស្ថានភាពពិតរបស់កម្ពុជាដល់អន្ដរជាតិ
ថ្ងៃទី ៖ 16-06-2026, ដោយ​​ Dara007 , 41 Views
                     
សៀមរាបៈ សម្ដេចធិបតី បានបង្ហាញពីមុខមាត់ថ្មី និងស្ថានភាពពិតរបស់កម្ពុជាដល់អន្ដរជាតិ តាមរយៈការអញ្ជើញមកទស្សនាផ្ទាល់ មិត្តរបស់យើងពិតជាអាចជ្រួតជ្រាបពីសុខសន្តិភាព, ស្ថិរភាព, សុវត្ថិភាព និងការអភិវឌ្ឍជឿនលឿនរបស់កម្ពុជា ដែលអាចផ្ដល់ភាពកក់ក្ដៅ និងមានសមត្ថភាពធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏អធិកអធមបែបនេះ។ការបង្ហាញបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ។

សម្ដេចមហាបវរធិបតី មានប្រសាសន៍ជឿជាក់ថា មិត្តបរទេសដែលមិនធ្លាប់មកទស្សនាកម្ពុជា ពិតជាមានភាពភ្ញាក់ផ្អើល ដោយហេតុថា កម្ពុជាដែលមិត្តរបស់យើងបានឃើញដោយផ្ទាល់ភ្នែក គឺខុសគ្នាខ្លាំងទៅនឹងអ្វីដែលមិត្តរបស់យើងធ្លាប់បានលឺ និងធ្លាប់បានអាន តាមរយៈបណ្តាញផ្សព្វផ្សាយមួយចំនួន។

សម្ដេចធិបតីគូសបញ្ជាក់ថា តាមរយៈការអញ្ជើញមកទស្សនាផ្ទាល់ មិត្តរបស់យើងពិតជាអាចជ្រួតជ្រាបពីសុខសន្តិភាព, ស្ថិរភាព, សុវត្ថិភាព និងការអភិវឌ្ឍជឿនលឿនរបស់កម្ពុជា ដែលអាចផ្ដល់ភាពកក់ក្ដៅ និងមានសមត្ថភាពធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏អធិកអធមបែបនេះ។ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់។ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ។

ដោយសារសន្តិភាពនេះហើយទើបកម្ពុជា អាចកសាងហេដ្ឋារចនាសម្ព័ន្ធ, បង្កើនឱកាសសិក្សា, បង្កើតឱកាសការងារ, លើកកម្ពស់សុខុមាលភាពសង្គម និង បើកទ្វារទទួលមិត្តអន្តរជាតិ មកចែករំលែកចំណេះដឹង, បទពិសោធន៍ និង មិត្តភាព ជាមួយប្រជាជនកម្ពុជា។

សម្ដេចធិបតី បន្ថែមថា ការរៀបចំសន្និសីទពិភពលោក WAGGGS និងកិច្ចប្រជុំ OB-PS នៅកម្ពុជា បង្ហាញពីទំនុកចិត្តរបស់មិត្តអន្តរជាតិ ចំពោះកម្ពុជាហើយក៏ជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជា ក្នុងការចូលរួមជាមួយចលនាសកល ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ, សេវាសង្គម, ការទទួលខុសត្រូវ និងអនាគតរបស់ក្មេងស្រី និងយុវនារី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com