ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី៖ការលើកកម្ពស់សិទ្ធិស្រ្ដី និងក្មេងស្រី គឺជាការលើកកម្ពស់ជាតិ និងពង្រឹងអនាគតរួមរបស់ពិភពលោក
ថ្ងៃទី ៖ 16-06-2026, ដោយ​​ Dara007 , 35 Views
                     
សៀមរាបៈ សម្ដេចធិបតីថ្លែងថា ការលើកកម្ពស់សិទ្ធិស្រ្ដី និងក្មេងស្រី គឺជាការលើកកម្ពស់ជាតិ និងពង្រឹងអនាគតរួមរបស់ពិភពលោក បន្ទាប់ពីក្មេងស្រីម្នាក់ទទួលបានការអប់រំល្អ មានសុវត្ថិភាព មានទំនុកចិត្ដលើខ្លួនឯងមានឱកាសចូលរួមក្នុងសង្គម នឹងផ្លាស់ប្ដូរជីវិត គ្រួសារ សហគមន៍ និងប្រទេសជាតិ ។ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ។

សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកកម្ពុជាបានកំណត់ការលើកកម្ពស់សមាសភាពយេនឌ័រ និងបង្កើតភាពអង្គអាចរបស់ស្ដ្រី និងក្មេងស្រីនៅក្នុងវិស័យអាទិភាព តាមរយៈពង្រីកភាពជាពលរដ្ឋនៅក្នុងសង្គម ដែលមានអរិយធម៌ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន ដែលស្រ្ដីគឺស្នូល ដើម្បីអភិវឌ្ឍន៍។ក្នុងនោះ កម្ពុជាបានវិនិយោគ និងភាពអង្គអាចស្ដ្រី និងក្មេងស្រីក្នុងវិស័យអប់រំ សេដ្ឋកិច្ច សុខភាព និងការដឹកនាំសាធារណៈ ដើម្បីបង្កលក្ខណៈអំណោយផលដល់ស្ដ្រីក្នុងការប្រើប្រាស់សិទ្ធិសម្រេចចិត្ដលើផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះអំពើហឹង្សា និងលើកកម្ពស់ការទំនាក់ទំនងអន្ដរជំនាន់។

សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក៏ទទួលស្គាល់ថា ស្រ្ដីមិនត្រឹមតែទទួលផលពីសុខសន្ដិភាពប៉ុណ្ណោះនោះទេ ប៉ុន្ដែគឺជាភ្នាក់ងារដ៏ចាំបាច់ដែលដើរតួនាទីយ៉ាងសំខាន់ចូលរួមចំណែកកសាងសុខសន្ដិភាព ចាប់ពីគ្រួសារ សហគមន៍ ប្រទេសជាតិ និងនៅលើឆាកអន្ដរជាតិ។

ជាមួយគ្នានេះ សម្ដេចធិបតី ថ្លែងកោតសរសើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រីកម្ពុជាមានឱកាសកាន់តែច្រើនក្នុងការសិក្សាអប់រំ បម្រើសង្គម និងភ្ជាប់ជាមួយអន្ដរជាតិ។

សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះ សមាគមកាយឫទ្ធិនារីពិភពលោក ឬ ដែលបានបន្ដបេសកម្មដ៏មានតម្លៃក្នុងការគាំទ្រក្មេងស្រីនៅជុំវិញពិភពលោកឱ្យក្លាយជាពលរដ្ឋសកម្ម មានការទទួលខុសត្រូវ មានសមត្ថភាព និងមានទឹកចិត្ដបម្រើសង្គមផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com