ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមប្រឹក្សាការិយាល័យមេធាវី ប៉ាណា អាស៊ាន ចេញលិខិតឆ្លើយតបនឹងលិខិតជូនដំណឹងលើកចុងក្រោយទៅលោកមេធាវី ខាង គឹមហុង និងម្ចាស់គណនី Facebook Page កម្ពុជាឈ្នះ
ថ្ងៃទី ៖ 13-06-2026, ដោយ​​ Dara007 , 71 Views
                     
ភ្នំពេញៈ ក្រុមប្រឹក្សាការិយាល័យមេធាវី ប៉ាណា អាស៊ាន ចេញលិខិតឆ្លើយតបនឹងលិខិតជូនដំណឹងលើកចុងក្រោយទៅលោកមេធាវី ខាង គឹមហុង និងម្ចាស់គណនី Facebook Page កម្ពុជាឈ្នះ ហើយមុននឹងធ្វើការផ្សព្វផ្សាយសូមពិនិត្យពិចារណា ទៅលើផលប៉ះពាល់ចំពោះសិទ្ធិបុគ្គល និងសង្គមជាតិធានាពេលបច្ចុប្បន្ន ដែលកំពុងរៀបចំសន្តិសុខ និងសេដ្ឋកិច្ច។

លោកមេធាវី ធី គឹមស្រ៊ាន ជាសមាជិកក្រុមប្រឹក្សា ការិយាល័យមេធាវី ប៉ាណា អាស៊ាន (PANA ASEAN LAW OFFICE) ជាមេធាវីតំណាងដោយអាណត្តិឱ្យលោក គឹម សម្បត្តិ អគ្គនាយក ក្រុមហ៊ុន DRSB Express Co.,Ltd បាន ចេញលិខិតជូនដំណឹងជាថ្មី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ របស់លោកមេធាវី ដោយយោងលើកិច្ចសន្យា ដែលមានចែងក្នុងចំណុចយោងនៃលិខិតជូនដំណឹងលើកចុងក្រោយ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ របស់លោក គឺមិនមានចេតនាឱ្យមានការបញ្ចប់វិវាទជាលក្ខណៈសន្តិវិធីឡើយ ពីព្រោះថា៖ ១.- នៅមុនពេលធ្វើការជូនដំណឹងមកកូនក្ដីខ្ញុំ លើកទី១ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ និងលើកទី២ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ (ដែលការជូនដំណឹងនេះ កូនក្ដីខ្ញុំក៏មិនដែលបានឃើញ និងទទួលទេ) ក៏ប៉ុន្តែកូនក្ដីលោក បានប្ដឹងកូនក្ដីខ្ញុំ ចូលទៅតុលាការ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រួចហើយ ដោយបានស្នើសុំតុលាការចាត់វិធានការគាំពារបណ្ដោះអាសន្នផងដែរ។

ក្រោយមកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ និងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកមេធាវី បានជូនដំណឹងមកកូនក្ដីខ្ញុំ តាមរយៈការផ្សាយជាសាធារណៈក្នុងលក្ខណៈ បង្ខូចកេរ្តិ៍ឈ្មោះ និងក្នុងអសុទ្ធិបរិស័ទមានចេតនាគំរាមកំហែង ដែលមិនមែនជាតួនាទីក្នុងការអនុវត្តក្រមសីលធម៌មេធាវីទេ។ ២.- ចំពោះសំណុំរឿងក្ដី ដែលកូនក្ដីលោកបានប្ដឹងកូនក្ដីខ្ញុំចូលទៅតុលាការរួចហើយនោះ គឺជាសមត្ថកិច្ចរបស់តុលាការកំពុងតែធ្វើចំណាត់ការតាមនីតិវិធីច្បាប់ និងបន្តរហូតដល់ពេលបច្ចុប្បន្ន។ ៣.- រវាងកូនក្ដីខ្ញុំ និងកូនក្ដីលោក គឺជាការរកស៊ីប្រកួតប្រជែងគ្នានៅលើទីផ្សារ ជារហេតុនាំឱ្យកូនក្ដីខ្ញុំ ខ្វះការប្រុងប្រយ័ត្នក្នុងការរក្សាទុកឯកសារទូទាត់ប្រាក់ និងមិនបានធ្វើការដកយកនូវឯកសារដែលបានទូទាត់ប្រាក់តាមបញ្ជីជាសាច់ប្រាក់សុទ្ធ និងគណនីធនាគារ។ ៤.- ក្នុងនាមជាមេធាវី មានតួនាទីសំខាន់ត្រូវស្វែងរកវត្ថុតាង ដើម្បីការពារផលប្រយោជន៍របស់កូនក្ដីរៀងៗខ្លួន ដើម្បីឱ្យតុលាការមានមូលដ្ឋានតាមផ្លូវច្បាប់ក្នុងការសម្រេចសេចក្ដី ឱ្យមានភាពយុត្តិធម៌ដល់ភាគី។ ៥.- ចំពោះ ម្ចាស់ Facebook Page កម្ពុជាឈ្នះ មុននឹងធ្វើផ្សព្វផ្សាយនូវព័ត៌មានផ្សេងៗ ដែលទាក់ទងទៅនឹងការការពារសិទ្ធិបុគ្គលនីមួយៗ តាមគោលការណ៍ច្បាប់ នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

សូមបញ្ជាក់ថា៖ ចំពោះសំណុំរឿងក្ដីខាងលើ គឺជារឿងបុគ្គលមិនពាក់ព័ន្ធនឹងក្រុមហ៊ុន DRSB Express Co.,Ltd ទេ។ ដូច្នេះសូមលោកមេធាវី និងម្ចាស់ Facebook Page កម្ពុជាឈ្នះ មុននឹងធ្វើការផ្សព្វផ្សាយសូមពិនិត្យពិចារណា ទៅលើផលប៉ះពាល់ចំពោះសិទ្ធិបុគ្គល និងសង្គមជាតិធានាពេលបច្ចុប្បន្ន ដែលកំពុងរៀបចំសន្តិសុខ និងសេដ្ឋកិច្ច៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com