ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមសិស្ស NTTI បង្កើតគំរូខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិ YL-335C មានប្រយោជន៍ដល់ការត្រួតពិនិត្យផលិតផលក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស
ថ្ងៃទី ៖ 12-06-2026, ដោយ​​ Dara007 , 27 Views
                     
ភ្នំពេញៈ យុវជន អុល សុភារម្យ សិស្សជំនាញអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបង្ហាញសមត្ថភាពពីការរៀន TVET ក្នុងការអនុវត្តបច្ចេកវិទ្យាឧស្សាហកម្មទំនើប ដើម្បីច្នៃ ប្រព័ន្ធផលិតកម្មឆ្លាតវៃ YL-335C Intelligent Manufacturing Technology Integration Application Innovation Platform ឬ «កម្មវិធីសមាហរណកម្មបច្ចេកវិទ្យាផលិតកម្មឆ្លាតវៃថ្នាលនវានុវត្តន៍» ដែលជាគំរូខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិ សម្រាប់ការដំឡើង និងត្រួតពិនិត្យផលិតផលក្នុងរោងចក្រ។

យុវជន អុល សុភារម្យ សិស្សជំនាញអគ្គិសនី បានឱ្យដឹងថា YL-335C ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបជាច្រើន រួមមានការប្រើប្រាស់រ៉ូបូតឧស្សាហកម្មក្នុងការដំឡើងផលិតផល ការត្រួតពិនិត្យគុណភាពដោយប្រើកាមេរ៉ាឆ្លាតវៃ (Vision System) និងការតាមដានស្ថានភាពដំណើរការតាមរយៈប្រព័ន្ធ Internet of Things (IoT) ដែលអាចជួយគ្រប់គ្រង និងវិភាគទិន្នន័យក្នុងពេលជាក់ស្តែង។

លោក អុល សុភារម្យ បានបញ្ជាក់ថា បច្ចុប្បន្នវិស័យឧស្សាហកម្មនៅកម្ពុជាកំពុងរីកចម្រើន ហើយមានខ្សែសង្វាក់ផលិតកម្មជាច្រើននៅតាមរោងចក្រផលិតស្រាបៀរ ទឹកបរិសុទ្ធ និងផលិតផលផ្សេងៗទៀត។ ដូច្នេះ ការសិក្សា និងអនុវត្តលើប្រព័ន្ធ YL-335C នឹងជួយឱ្យសិស្សនិស្សិតយល់ដឹងពីបច្ចេកវិទ្យាផលិតកម្មសម័យថ្មី ដែលកំពុងត្រូវការខ្លាំងនៅក្នុងទីផ្សារការងារ។

យុវជនរូបនេះបន្ថែមថា អត្ថប្រយោជន៍សំខាន់របស់ប្រព័ន្ធនេះ គឺជួយកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មមនុស្ស បង្កើនភាពត្រឹមត្រូវ និងប្រសិទ្ធភាពក្នុងការផលិត ព្រមទាំងធ្វើឱ្យដំណើរការផលិតកម្មកាន់តែងាយស្រួល និងទំនើបស្របតាមនិន្នាការឧស្សាហកម្ម 4.0។

តាមរយៈការបង្ហាញសមិទ្ធផល YL-335C នេះ ក៏បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សិស្ស TVET ក្នុងការសិក្សា និងអនុវត្តបច្ចេកវិទ្យាឧស្សាហកម្មទំនើប ដើម្បីត្រៀមខ្លួនក្លាយជាកម្លាំងពលកម្មជំនាញដែលអាចឆ្លើយតបនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជានាពេលអនាគត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com