បន្ទាប់ពីបានទទួលព័ត៌មានពីករណីលិចសាឡង់ដឹកខ្សាច់ តាមបណ្តោយដងទន្លេសាប ស្ថិតក្នុងព្រំប្រទល់សង្កាត់ទួលសង្កែទី១ និងសង្កាត់ប្ញស្សីកែវ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុភ្លាមៗ និងបញ្ជារក្រុមពន្លត់អគ្គីភ័យចំនួន៣ក្រុមរួមមាន៖ ក្រុមពន្លត់ស៊ូរ៉ាវអាល់ម៉ឺន ក្រុមពន្លត់អគ្គីភ័យស៊ូរ៉ាវអាល់អឹកពើរ និងក្រុមពន្លត់អគ្គិភ័យគីឡូម៉ែត្រលេខ៩ ធ្វើប្រតិបត្តិជួយសង្គ្រោះជនរងគ្រោះបានចំនួន៣នាក់ទាន់ពេលវេលា ដោយមិនមាននរណាម្នាក់លង់ទឹក និងបាត់បង់អាយុជីវិតឡើយ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានចាត់កម្លាំងដាក់ទូកប្រចាំការដោយមានដាក់ភ្លើងសញ្ញាសំគាល់នៅទីតាំងខាងលើដើម្បីជៀសវាងមានសាឡង់ កប៉ាល់ និងទូកផ្សេងជិះមកប៉ះទង្គិចបណ្តាលឲ្យលិច ឬមានគ្រោះថ្នាក់ម្តងទៀត៕