ជាមួយគ្នានេះ លោក ឃួង ស្រេង តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំលើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយ កិច្ច ប្រជុំ នា រសៀល នេះ គឺ មិនមែន ជា លើកទី ១ នោះទេ ព្រោះ លោក អភិបាល តែងតែ ក្រើនរំលឹក និងណែនាំជាប់ជាប្រចាំធ្វើយ៉ាងណា ដើម្បីជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត៕