ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រមុខរដ្ឋស្ដីទី ណែនាំឱ្យលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាននៅទីនេះ លក់ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ
ថ្ងៃទី ៖ 11-06-2026, ដោយ​​ Dara007 , 38 Views
                     
បាត់ដំបងៈ ប្រមុខរដ្ឋស្ដីទី បានណែនាំឱ្យមានការលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាននៅទីនេះ លក់ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ ប៉ុន្តែការលក់ទៅក្រៅប្រទេសនេះ ធ្វើបានតែទៅប្រទេសដែលរដ្ឋាភិបាលប្រទេសនោះបានបញ្ជាក់ជាមួយកម្ពុជាតែប៉ុណ្ណោះ។

ក្នុងឱកាសអញ្ជើញមកពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារៈយោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់ នៅរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អំពីគុណភាពអាវក្រោះដែលផលិតនៅកម្ពុជានេះ គឺមានស្តង់ដារអន្តរជាតិ ហើយអាវក្រោះនេះ ក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាសាករួចហើយដែរ។

សម្ដេចបន្តទៀតថា ហើយក្នុងរយៈពេលប្រមាណ៣ខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS នេះ មានតម្លៃជាទឹកប្រាក់ប្រមាណ ៧,៥ លានដុល្លាររួចហើយ។

សម្ដេចតេជោ គូសបញ្ជាក់ថា ការផលិតសម្ភារៈយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ ហើយក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាល គឺពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ គឺប្រើប្រាស់សម្ភារៈរបស់ខ្មែរផ្ទាល់តែម្ដង។ សូមបញ្ជាក់ថា រោងចក្ររោងចក្រ DSS ជារោងចក្រខ្មែរ ផលិតដល់កូនខ្មែរ និងកំពុងដំណើរការផលិតសម្ភារៈយោធានៅក្នុងខេត្តបាត់ដំបងនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com