|
ជីប ម៉ុង ឧបត្ថមថវិកាជូនទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ១លាន ដុល្លារ
ថ្ងៃទី ៖ 11-06-2026, ដោយ Dara007 , 48 Views
ភ្នំពេញៈ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ ទឹកពិសាកម្ពុជា បានបង្កើនថវិកាបរិច្ចាគពីចំនួន ៥០០,០០០ ទៅ ១,០០០,០០០ ដុល្លារអាមេរិក ជូនទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាទឹកចិត្តក្រុមហ៊ុនខ្មែរ ដើម្បីស្នាមញញឹមកុមារកម្ពុជា ដោយស្ថិតក្រោមស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»។
ការឧបត្ថម្ភនេះ មានគោលបំណងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្របេសកកម្មមនុស្សធម៌ដ៏មានតម្លៃរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានានិរន្តរភាពនៃការពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតទារក និងកុមារកម្ពុជា ដោយឥតគិតថ្លៃ។ យើងខ្ញុំជឿជាក់ថា ការវិនិយោគលើសុខុមាលភាពរបស់កុមារ គឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតជាតិ៕
|