ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
១ថ្ងៃ រដ្ឋបាល​រាជធានីភ្នំពេញ​ បង្រ្កាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ online scams និងឃាត់ខ្លួនជនសង្ស័យបាន៤៦៣ នាក់ មាន៧៤ទីតាំង
ថ្ងៃទី ៖ 11-06-2026, ដោយ​​ Dara007 , 60 Views
                     
ភ្នំពេញៈ ក្នុង​រយៈពេល​ ១ថ្ងៃ​ពេញ​ កាលពីថ្ងៃ​ទី១០​ ខែមិថុនា​នេះ​ គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​រាជធានីភ្នំពេញ​ ដឹក​នាំ​ និង​បញ្ជាផ្ទាល់​ដោយ​លោក ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​ និង​បង្រ្កាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​សរុប​ចំនួន​ ៧៤ទីតាំង​ ក្នុងនោះ​៖​ ១.​ ខណ្ឌ​សែន​សុខ​៖​ បង្រ្កាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ online scams ១ករណី​ ក្រោមរូបភាព​ល្បែង​ស៊ីសង​អនឡាញ​ក្លែង​ក្លាយ​ ដោយបានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៥នាក់​ និង​វត្ថុតាង​មួយចំនួន​។ ២.​ ខណ្ឌ​៧មករា​៖​ បង្រ្កាប​ទីតាំង​បទល្មើស​ល្បែង​ខុស​ច្បាប់​ ១ទីតាំង​ ដកហូត​សម្ភារ​មួយ​ចំនួន​ធំ​ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៦នាក​់។ ៣.​ រកឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន​ ៤៥២នាក់​ និង​មាន​អ្នក​ស្នាក់នៅ​ខុសច្បាប់ចំនួន​ ២នាក់។ ៤.​ បាន​ផាកពិន័យ​ម្ចាស់​ទីតាំង​ចំនួន​ ២​ មនុស្ស​ចំនួន​៤នាក់​ សរុប​ថវិកា​ ១៦.០០០.០០០រៀល។ ជនសង្ស័យ​ និង​វត្ថុតាង​ទាំង​អស់​ត្រូវ​បាន​ប្រគល់​ជូន​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដេីម្បី​បន្ត​នីតិវិធី​៕
COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com