ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រមុខរដ្ឋស្តីទី អំពាវនាវឱ្យក្បាលម៉ាស៊ីនថៃ កែតម្រូវលើការផ្សាយរបស់ខ្លួន ដោយយក ប្រសាសន៍សម្តេចទៅចុះផ្សាយឱ្យច្បាស់
ថ្ងៃទី ៖ 10-06-2026, ដោយ​​ Dara007 , 55 Views
                     
សៀមរាបៈ ប្រមុខរដ្ឋស្តីទី អំពាវនាវឱ្យក្បាលម៉ាស៊ីនថៃ កែតម្រូវលើការផ្សាយរបស់ខ្លួន ដោយយក ប្រសាសន៍សម្តេចទៅចុះផ្សាយឱ្យច្បាស់ ដើម្បីបញ្ជាក់ឡើងវិញនូវជម្រើសរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំ ដែន ជា មួយប្រទេសថៃ។

មានប្រសាសន៍ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ បានផ្ញើសារទៅកាន់ក្បាលម៉ាស៊ីនថៃ ឱ្យកែតម្រូវទៅលើព័ត៌មានដែលខ្លួនចុះផ្សាយ ត្រូវយកពាក្យពេចន៍សម្តេចទៅនិយាយឱ្យច្បាស់ ហើយសម្តេចសង្ឃឹមថា អ្នកនយោបាយថៃមិនល្ងង់ដល់ថ្នាក់ជឿ ព័ត៌មានកុហកដែលសារព័ត៌មានថៃបង្កើតឡើងទេ។ ក្នុងនោះ សម្តេចតេជោ បន្តថា ខាងសារព័ត៌មានថៃ ប្រទេសថៃក៏មានអ្នកចេះខ្មែរដែរ ឱ្យគេបកប្រែទៅ តើមានសំដីណាដែលសម្តេចថាប្រើទាំងកម្លាំងយោធា និងកម្លាំងប្រដាប់អាវុធ?ផ្ទុយទៅវិញសម្តេចប្រឆាំងការប្រើប្រាស់កម្លាំងដើម្បីកាន់កាប់ត្រឡប់មកវិញ។ ហើយសម្តេចបានចង្អុលបង្ហាញលើមធ្យោបាយដោយសន្តិវិធី។ សម្តេចតេជោ បានថ្លែងថា ប្រសាសន៍របស់សម្តេចនៅភូមិរង់ចាំ (មជ្ឈ មណ្ឌល ជន ភៀសសឹក) គឺបានបញ្ជាក់ច្បាស់ណាស់ពីជម្រើសរបស់កម្ពុជាក្នុងការដោះស្រាយ បញ្ហា ព្រំដែន គឺជម្រើសសន្តិវិធីក្នុងការដោះស្រាយបញ្ហាព្រំដែន មិនមែនប្រើកម្លាំងយោធានោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ខ្ញុំមិនបានឱ្យជ្រើសរើសមធ្យោបាយយោធា គឺខ្ញុំចង្អុលបង្ហាញឱ្យយកមធ្យោបាយសន្តិវិធី ហើយខ្ញុំ បានដាក់ចេញមធ្យោបាយនេះ ជាកម្មវិធីនយោបាយសម្រាប់ការឃោសនារកសំឡេង ឆ្នោតនៅ ឆ្នាំ ២០២៧ និង២០២៨ គឺគណបក្សប្រជាជនកម្ពុជា ជ្រើសរើសមធ្យោបាយសន្តិវិធី សម្រាប់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com