ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រមុខរដ្ឋស្ដីទី សោកស្ដាយចំពោះកំហុស ដោយមិនបានយកថវិកាទិញសព្វាវុធ
ថ្ងៃទី ៖ 09-06-2026, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានប្រសិទ្ធនាមមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ» ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនមានប្រសាសន៍ថា ទោះបីជាប្រសិទ្ធនាមជា «ភូមិរង់ចាំ» ប៉ុន្តែ សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់ៗថា មិនបោះបង់ការទាមទារដីខ្មែរមកវិញនោះទេ ដោយទឹក ដីត្រូវតែទាមទារយកត្រឡប់មកវិញឱ្យទាល់តែបានសម្រាប់ប្រជាពលរដ្ឋ។

ជាមួយនឹងការប្រកាសប្រសិទ្ធនាមថា ជាភូមិរង់ចាំរួចហើយ សម្តេចតេជោក៏បានស្នើឱ្យមានការជាភូមិរង់ចាំទី១ ឬភួមរង់ចាំទី២ ព្រោះភូមិនេះ មានធំទូលាយសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋជាជនភៀសសឹក ក្នុងការបង្កើតមុខរបរនានា។

សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ទឹកដីខ្មែរដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ ប៉ុន្តែការទាមទារនេះគឺមានផ្លូវពីរតែប៉ុណ្ណោះ ដោយទី១ គឺប្រើប្រាស់កម្លាំងយោធា និងទី២ គឺតាមផ្លូវចរចាដោយសន្តិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com