ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងការងារ៖ អតីតពលករ សូមកុំប្រថុយឆ្លងដែនដោយខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ
ថ្ងៃទី ៖ 05-06-2026, ដោយ​​ Dara007 , 33 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការងារ ថ្លែងថា អតីតពលករ សូមកុំប្រថុយឆ្លងដែនដោយខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ ព្រោះអាចប្រឈមនឹងការចាប់ខ្លួន ការបញ្ជូនត្រឡប់មកវិញ និងហានិភ័យផ្សេងៗជាច្រើន ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែមិថុនានេះ បានអំពាវនាវអំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ ។

លោកស៊ុន មេសា ថ្លែងថា៖«សូមបងប្អូនអតីតពលករកុំប្រថុយឆ្លងដែនខុសច្បាប់ កម្ពុជាបច្ចុប្បន្នមានឱកាសការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម សំណង់ កសិកម្ម និងវិស័យផ្សេងៗទៀត ដែលកំពុងត្រូវការកម្លាំងពលកម្មយ៉ាងច្រើន។ ជាមួយគ្នានេះ កម្មករនិយោជិតដែលធ្វើការក្នុងស្រុក ក៏ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់តែប្រសើរឡើងផងដែរ»។ បើតាមលោក ស៊ុន មេសា បងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ អាចទៅចុះឈ្មោះស្វែងរកការងារនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬតាមមជ្ឈមណ្ឌលការងារនានានៅតាមបណ្តាខេត្ត-រាជធានី ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារដោយឥតគិតថ្លៃ ឬអាចទំនាក់ទំនងទៅប្រព័ន្ធ Hotline លេខ១២៩៧។

អ្នកនាំពាក្យរូបនេះ បានរំលឹកដល់អតីតពលករត្រឡប់មកពីថៃកុំជឿតាមមេខ្យល់ ឬការអូសទាញឱ្យឆ្លងដែនដោយខុសច្បាប់ ព្រោះអាចបង្កហានិភ័យដល់សុវត្ថិភាព សេរីភាព និងជីវភាពរស់នៅ។ ប្រសិនបើចង់ធ្វើការនៅក្រៅប្រទេស សូមអនុវត្តតាមនីតិវិធីស្របច្បាប់ ឬជ្រើសរើសឱកាសការងារដែលមានស្រាប់នៅក្នុងប្រទេសវិញ។

សូមបញ្ជាក់ថា ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ធ្វើឡើងស្របពេលមានការផ្សព្វផ្សាយជាបន្តបន្ទាប់ថា អាជ្ញាធរថៃបានចាប់ខ្លួន និងបញ្ជូនពលករកម្ពុជាដែលឆ្លងដែនខុសច្បាប់ត្រឡប់មកកម្ពុជាវិញ។ ក្នុងនោះ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរចំនួន ៣០នាក់ តាមច្រកបានឡែម ខណៈពលករខ្មែរ ៦នាក់ទៀត ត្រូវបានទាហានថៃចាប់ខ្លួននៅស្រុកអារ៉ាញ់ ខេត្តស្រះកែវ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com