ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ
ថ្ងៃទី ៖ 04-06-2026, ដោយ​​ Dara007 , 33 Views
                     
សៀមរាបៈ អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ-សំបូរព្រៃគុក រួមនិងអ្នកជំនាញខ្មែរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជា ប្រាសាទភិមានអាកាស ខ្លោងទ្វារខាងត្បូង ខាងជើង ការកំណាយស្រាវជ្រាវក្នុងគម្រោងជួសជុលរាជវាំង នៃអតីតរាជធានី ក្រុងអង្គរធំ ប្រាសាទបាយ័ន ប្រាសាទតាសោម ប្រាសាទតានៃ និងការកែសម្រួលវង់ទស្សនាប្រាសាទភ្នំក្រោម ព្រមទាំងភ្ជាប់ខ្សែទស្សនាប្រាសាទវត្តអធ្វា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាមអនុសាសន៍ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក៕
COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com