ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចតេជោ កោត​សរ​សើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ធ្វើការងារបានល្អពាក់ព័ន្ធនិវត្តជន និងអតីតយុទ្ធ​ជន
ថ្ងៃទី ៖ 03-06-2026, ដោយ​​ Dara007 , 54 Views
                     
កំពង់ធំៈ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោត​សរ​សើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ធ្វើការងារបានល្អពាក់ព័ន្ធនិវត្តជន និងអតីតយុទ្ធ​ជន បង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគាត់។

ថ្លែងក្នុងពិធីសំណេះ​សំណាល​ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២៦ សម្តេចតេជោ បានកត់សម្គាល់ថា ខេត្តកំពង់ធំ ជាខេត្តដំបូង ដែលបានធ្វើរបាយការណ៍ស្តីពីនយោបាយ​គាំពារ​សង្គម។

សម្តេចតេជោ បានបញ្ជាក់ថា និវត្តជន និងអតីតយុទ្ធជនសុទ្ធតែជាអ្នកមានស្នាដៃចំពោះជាតិ​មាតុ​ភូមិ ដូច្នេះមិនត្រូវទុកពួកគាត់ចោលនោះឡើយ។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា គ្រួសារ​មាន​បណ្ណសមធម៌ ដែលបានពីកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ មានចំនួន ៤៨ ៨៩៣​គ្រួសារ ក្នុងនោះ ក១ មានចំនួន ១៦ ១៩០គ្រួសារ និងក្រ២ មានចំនួន ៣២ ៧០៣គ្រួសារ។ អ្នក​ទទួល់ផលពីកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារមានចំនួន ៤៦ ៤៩៧គ្រួសារ ដែលមាន​ចំនួនទឹកប្រាក់ ៤.៦១៧.៤០៨.០០០រៀល។

លោកបន្ដទៀតថា ខេត្តបានបើកផ្តល់​ប្រាក់សោធន​របស់​អតីត​មន្ត្រីរាជ​ការ​ស៊ីវិល (និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ អ្នកក្នុង​បន្ទុក និងកូនកំព្រារបស់សពនិវត្តជន និង​មន្ត្រី​រាជការស៊ីវិល) បានចំនួន ២ ៧០៥នាក់ ស្មើនឹងទឹកប្រាក់ ១.៨៧៧.៩៦៦.៣០៣រៀល។ បើកផ្តល់ប្រាក់សោធនរបស់អតីតយុទ្ធជន (និវត្តជន ពិការ ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនពលី និងជនមរណៈ) មាន ៤.០៤៦នាក់ ស្មើនឹងទឹកប្រាក់ ២.៦៩៧.៣០០.៤៦៦រៀល។

ក្រៅពីនោះបេឡាជាតិសន្តិសុខសង្គម បានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល​សម្រាប់​ស្ត្រីនៅពេលសម្រាលកូនចំនួន ៩.៤៣៣ នាក់ សរុបជាទឹកប្រាក់ ៥.០១១.២០០.០០០រៀល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com