ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឃាត់ខ្លួនជនជាតិវៀតណាម ចិន ១៧ នាក់ក្នុងពាក់ព័ន្ធOnline Scams នៅក្រុងបាវិត
ថ្ងៃទី ៖ 03-06-2026, ដោយ​​ Dara007 , 59 Views
                     
ស្វាយរៀងៈ ឃាត់ខ្លួនជនជាតិវៀតណាម ចិន ១៧ នាក់ក្នុងពាក់ព័ន្ធ បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុច ផ្ទះ វីឡា ជួលរបស់ លោក ប៉ុក ស៊ី នៅស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

កាលថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងនគរបាល ខេត្ត បាន ដឹកនាំកម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង សហការជាមួយ កម្លាំង នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គ ប្រទាន ព្រះរាជអាជ្ញារង នៃ អយ្យការ អមសាលាដំបូងខេត្ត ចុះ ស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុច ផ្ទះ វីឡា ជួលរបស់ លោក ប៉ុក ស៊ី នៅស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដោយ ឃាត់ ខ្លួន មនុស្ស ក្នុង រង្វង់ ប្រតិបត្តិការ ចំនួន៩នាក់ (ស្រី៣នាក់) (ជនជាតិ វៀតណាម ៨នាក់ (ស្រី ៣នាក់) និងជនជាតិ ចិនម្នាក់។

នគរបាល បានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កំព្យូទ័រលើតុ All-In-One ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ ទីតាំង ប្រព្រឹត្តិ បទ ល្មើស បានក្រុមការ ងារបិទសៀលជា បណ្ដោះអាសន្ន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com