ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចបវរធិបតី សម្រេចដកអាជ្ញាប័ណ្ណវិនិយោគឯកជននៅភ្នំខ្នងផ្សារ ដើម្បីកុំឲ្យប៉ះពាល់ដល់សហគមន៍
ថ្ងៃទី ៖ 03-06-2026, ដោយ​​ Dara007 , 59 Views
                     
សម្តេចបវរធិបតី សម្រេចដកអាជ្ញាប័ណ្ណវិនិយោគឯកជននៅភ្នំខ្នងផ្សារ ដើម្បីកុំឲ្យប៉ះពាល់ដល់សហគមន៍ ភ្នំពេញៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចដកអាជ្ញាប័ណ្ណវិនិយោគឯកជននៅភ្នំខ្នងផ្សារតនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីកុំឲ្យប៉ះពាល់ដល់សហគមន៍ សម្រាប់ជាទីតាំងកម្សាន្តសម្រាប់ប្រជាពលរដ្ឋទៅលេងកម្សាន្ត និងបង្កើនចំណូលបន្ថែមទៅដល់សហគមន៍។

ការសម្រេចដកអាជ្ញាប័ណ្ណវិនិយោគឯកជននៅភ្នំខ្នងផ្សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្នុងឱអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាស្ថិតនៅ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតី បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចបានអញ្ជើញចុះទៅពិនិត្យមើលដោយផ្ទាល់ ចំពោះការអនុវត្តអនុសាសន៍ណែនាំរបស់សម្ដេចទៅកាន់ក្រសួង ស្ថាប័ន ពាក់ព័ន្ធការអភិវឌ្ឍនៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារ ស្ថិតនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីអភិវឌ្ឍន៍ហេដ្ឋាចនាសម្ព័ន្ធនានានៅទីនោះ ដើម្បីរៀបចំជាទីតាំងកម្សាន្តសម្រាប់ប្រជាពលរដ្ឋទៅលេងកម្សាន្ត និងបង្កើនចំណូលបន្ថែមទៅដល់សហគមន៍ដោយផ្ទាល់នៅតំបន់នោះ និងរក្សាឱ្យបាននូវធនធានធម្មជាតិនៅតំបន់នោះផងដែរ។

«វត្តមានរបស់សម្ដេចនៅតំបន់ខ្នងផ្សារ និងទេទឹកពុះ កាលពីថ្ងៃអាទិត្យកន្លងទៅ គឺដើម្បីអភិវឌ្ឍន៍ មិនមែនដកចេញឱ្យប៉ះពាល់ប្រជាសហគមន៍នោះទេ សូមកុំមានការយល់ច្រឡំ»។

ក្នុងនោះ សម្ដេចមហាបវរធិបតី បានណែនាំឱ្យរៀបចំផ្សារសហគមន៍ កន្លែងលម្ហែរប៉ៃតង ផ្លូវថ្មើរជើង និងកន្លែងងូតទឹកស្អាត នៅតំបន់ទេទឹកពុះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ ពិសេស រួមគ្នាថែរក្សាបរិស្ថាន។ បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាម ប៉ុន្ដែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទៅកាន់តំបន់ខ្នងផ្សារ មិនបញ្ឈប់នោះឡើយ បច្ចុប្បន្នសម្រេចបានលទ្ធផលជាបន្ដបន្ទាប់។

សម្ដេចមហាបវរធិបតី ក៏បានកោតសរសើររដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដែលខំប្រឹងធ្វើអភិវឌ្ឍន៍យ៉ាងល្អ បន្ទាប់ពីតំបន់នេះ មានទេសភាពបៃតង និងអំណោយផលធម្មជាតិ។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី បានសង្កេតឃើញថា ប្រជាពលរដ្ឋនៅតំបន់ខ្នងផ្សារ បានបញ្ឈប់សកម្មភាពចូលព្រៃកាប់ឈើ ងាកមករកចំណូលពីវិស័យទេសចរណ៍ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com