ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧត្ថមថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
ថ្ងៃទី ៖ 29-05-2026, ដោយ​​ Dara007 , 12 Views
                     
ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ថមថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា រួមទាំងស្រ្តីមានផ្ទៃពោះរាប់លាននាក់ ដោយឥតគិតថ្លៃ ។

ថ្លែងក្នុងពិធីសំណេះសំណាល និងប្រគល់ថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណនិងកោតសរសើរដល់ការរីកចម្រើននៃវិស័យសុខាភិបាល និងបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ ក៏ដូចជាគ្រូពេទ្យ និងបុគ្គលិកទាំងអស់ សូមបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យឱ្យបានល្អប្រសើរ ហើយកាកបាទក្រហមកម្ពុជា នៅបន្តឧបត្ថម្ភគាំទ្រតាមលទ្ធភាព។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែជួយឧបត្ថម្ភ និងគាំទ្រ និងជាថ្នាក់ដឹកនាំគំរូដែលបានជួយកៀរគរមូលនិធិ ដែលធ្វើមន្ទីរមានធន់ធានសម្រាប់ជួយព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ។

លោកបន្តថា “ក្នុងរយៈពេល ៣៣ ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ និងព្យាបាលកុមារបានប្រមាណ ២៧ លាន ៥ សែននាក់។ បច្ចុប្បន្ន មន្ទីរពេទ្យមានគ្រែសម្រាកព្យាបាលសរុបប្រហែលជាង ៣,០០០ គ្រែ និងមានបុគ្គលិកបម្រើការងារជាង ៣,0០០នាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងពីរកន្លែងក្នុងប្រទេសកម្ពុជា ត្រូវចំណាយថវិកាប្រហែល ៤៥ លានដុល្លារក្នុងមួយឆ្នាំ។

ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៦ នេះ មន្ទីរពេទ្យបានចំណាយអស់ថវិកាប្រមាណ ១៦ លានដុល្លាររួចទៅហើយ។” ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Denis Laurent មានប្រសាសន៍ថា “មូលនិធិគន្ធបុប្ផាស្វីស បានប្ដេជ្ញាចិត្តថានឹងបន្តជួយគាំទ្របន្ថែមទៀតនៅឆ្នាំ ២០២៧៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com