ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋស្លាប់ដោយគ្រាប់បែកចង្កោម ពីសង្គ្រាមថៃឈ្លានពាន
ថ្ងៃទី ៖ 29-05-2026, ដោយ​​ Dara007 , 15 Views
                     
ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរម្នាក់ បានស្លាប់ដោយសារសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមថៃឈ្លានពានកម្ពុជានាពេលកន្លងមក ដើម្បីចូលកាប់ឈើអុសដុត។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់នេះ កើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានករណីប្រជាពលរដ្ឋបាត់បង់ជីវិតដោយសារគ្រោះថ្នាក់កាប់ឈើអុសដុតប៉ះគ្រាប់បែកចង្កោមផ្ទុះស្លាប់នៅហ្នឹងកន្លែង ។ លោកគូសបញ្ជាក់ថា គ្រាប់បែកចង្កោមនេះ ជាប្រភេទគ្រាប់បែកចង្កោមM46 ជាសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមថៃឈ្លានពាន។

លោកបញ្ជាក់ថា តំបន់ភូមិនេះ រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមទាំងសង្គ្រាមទាំង២លើកក្នុងឆ្នាំ២០២៥ ។

ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ កងកម្លាំងជំនាញអង្គភាពCMACបានបោសសម្អាត ដើម្បីធានាសុវត្ថិភាព នៅតំបន់តាមលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងភូមិនេះទាំងស្រុង និងបានហ៊ុព័ទ្ធដាក់ស្លាកសញ្ញាតំបន់ព្រៃខាងក្រោយភូមិនិងតំបន់កសិកម្មមួយចំនួនជាអាទិភាពបន្ត។

ជាមួយគ្នានេះ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ស្លាប់ ដោយសារគ្រាប់បែកចង្កោមសៀមឈ្លានពានដែលជាទង្វើប្រឆាំងអនុសញ្ញាហាមប្រាម ការប្រើប្រាស់គ្រាប់បែកចង្កោមក្រុងអូស្តូ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com