ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មេប៉ូលិសខេត្តកំពត ៖ នៅមានអ្នកពាក់ព័ន្ធទៀត ពេលនេះកំពុងធ្វើការ ក្រោយចាប់ខ្លួនស្នងការរង អធិការ អធិការរង មេវរ: មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង៣០នាក់
ថ្ងៃទី ៖ 27-05-2026, ដោយ​​ admin , 1057 Views
                     
កំពត : ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ នៅរសៀលថ្ងៃពុធនេះ បានបញ្ជាក់ថា ពេលនេះកំពុងធ្វើការ ក្រោយចាប់ខ្លួនស្នងការរង អធិការ អធិការរង មេវរ: មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង៣០នាក់ ។ លោកថា «ខ្ញុំចាប់ពិតមែន ប៉ុន្តែកំពុងបន្តនិតិវិធី»

ថ្លែងប្រាប់សារព័ត៌មាន Cam Post លោកស្នងការបន្ថែមថា «នៅមានអ្នកពាក់ព័ន្ធទៀត» ។ ការអះអាងបែបនេះ ក្រោយពីស្នងការរង អធិការ អធិការរង មេវរ: មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង៣០នាក់ ត្រូវចាប់ខ្លួនពាក់ព័ន្ធគប់គិតគ្នាកាត់សៀលចូលលួចសម្ភារក្នុងកាស៊ីណូនៅព្រែកចាក ក្រោយបង្ក្រាប «អនឡាញ ស្កេម» ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានមានប្រសាសន៍ថា អ្នកជាប់ពាក់ព័ន្ធឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមតែដកតំណែងនោះទេ និងត្រូវចោទប្រកាន់ចំពោះមុខតុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត។ ប្រសាសន៍របស់សម្តេចតេជោ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។

សម្ដេចតេជោបានបញ្ជាក់ថា វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យាសម្តេចតេជោ បានដាក់ចេញពីរកម្រិត៖ កម្រិតទី១. អ្នកដែលជាប់ពាក់ព័ន្ធមិនត្រឹមតែដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខ តុលាការ ថែមទៀត។ សម្រាប់កម្រិតទី១ សម្តេចតេជោ ណែនាំឱ្យចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត និងកម្រិតទី២. ដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ បើចៅហ្វាយខេត្ត ចៅហ្វាយស្រុកណា មិនអើពើ មិនព្រមធ្វើការ គឺដកចេញទៅ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com