ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី ៖ ចំណូលនាំចេញកៅស៊ូថយចុះ ប៉ុន្ដែលក់ក្នុងស្រុកកើនឡើង
ថ្ងៃទី ៖ 27-05-2026, ដោយ​​ Dara007 , 64 Views
                     
ត្បូងឃ្មុំៈ សម្តេចធិបតី មានប្រសាសន៍ថា ចំណូលនាំចេញកៅស៊ូថយចុះ ប៉ុន្ដែលក់ក្នុងស្រុកកើនឡើង ដោយសារបំពេញតម្រូវការក្នុងស្រុក ដើម្បីធានាបាននូវការផ្គត់ផ្គង់វត្ថុធាតុដើម ប្រកបដោយស្ថិរភាព និងក្នុងតម្លៃសមរម្យ។

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ(ខេមបូឌា) ឯ.ក ស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានគូសបញ្ជាក់ថា ចំណូលសរុបពីការលក់ផលិតកសិកម្ម៨៣៣លានដុល្លារ កើន២២ភាគរយ ធៀប២០២៤ ដោយមួយផ្នែកដោយសារតម្លៃកៅស៊ូឡើងថ្លែ។ ចំណូលនាំចេញកៅស៊ូមានប្រមាណ៦០៤លានដុល្លារថយចុះ៩,១ភាគរយ ប៉ុន្ដែលក់ក្នុងស្រុកមានប្រមាណ២២៣លានដុល្លារកើនឡើង១៣១ភាគរយ មានន័យថា បម្រើនៅក្នុងស្រុកច្រើនជាងនាំចេញ បំពេញតម្រូវការក្នុងស្រុក នេះជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្ម។

សម្ដេចធិបតី អះអាងថា រាជរដ្ឋាភិបាលបន្តចាត់ទុកកៅស៊ូជាដំណាំយុទ្ធសាស្ត្រ ដោយបានដាក់ចេញ ផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជា ២០១១-២០២០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍកៅស៊ូធម្មជាតិ ឆ្ពោះទៅឆ្នាំ២០៣០ ដើម្បីលើកកម្ពស់សក្តានុពល ដំណាំកៅស៊ូ ឱ្យដល់កម្រិតសក្ដានុពល ទាំងបរិមាណ និង គុណ-ភាព, និងធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់តម្លៃផលិតផលកៅស៊ូ ប្រកបដោយ ទំនុកចិត្ត និង ភាពប្រកួតប្រជែង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កៅស៊ូជាដំណាំយុទ្ធសាស្ដ្រមួយក្នុងចំណោមដំណាំយុទ្ធសាស្ដ្រជាច្រើនទៀត ដែលក្រសួងពាក់ព័ន្ធត្រូវបង្កើនផលិតភាព និងតម្លៃបន្ថែមជូនកសិករ»។

ក្នុងនោះសម្ដេចធិបតីបានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, និងក្រសួងពាណិជ្ជកម្ម ត្រូវសហការគ្នាជិតស្និទ្ធ បន្តធ្វើទំនើបកម្មខ្សែច្រវាក់ផលិតកម្ម កៅស៊ូ ដោយផ្តោតលើ ការផ្ទេរបច្ចេកវិទ្យាដំណាំកៅស៊ូ, ការអភិវឌ្ឍសហគមន៍កសិកម្មកៅស៊ូគ្រួសារ, ការធ្វើពិពិធកម្មផលិតផលកៅស៊ូ, និងការពង្រឹងតម្លៃផលិតផលកៅស៊ូ ដើម្បីបង្កើនផលិតភាព កៅស៊ូធម្មជាតិសម្រាប់ការផ្គត់ផ្គង់សកម្មភាពផលិត និងកែច្នៃក្នុងស្រុក, ក៏ដូចជា ការបម្រើឱ្យការនាំចេញជាពិសេស ការជ្រៀតចូលទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា តាមរយៈ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និង ក្របខ័ណ្ឌអនុគ្រោះពាណិជ្ជកម្ម ដែលមានស្រាប់ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com