ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី៖ ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរចិន បោះទុនវិនិយោគ៣០ លានដុល្លារសាងសង់រោងចក្រ ផលិតកែច្នៃជ័រកៅស៊ូបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់លើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា
ថ្ងៃទី ៖ 27-05-2026, ដោយ​​ Dara007 , 66 Views
                     
ត្បូងឃ្មុំៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរចិន បោះទុនវិនិយោគ៣០ លានដុល្លារសាងសង់រោងចក្រ ផលិតកែច្នៃជ័រកៅស៊ូបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់លើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា ដើម្បីចូលរួមលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើន។

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ(ខេមបូឌា) ឯ.ក ស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានគូសបញ្ជាក់ថា ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mainland Group កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់ នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើន ឆាប់រហ័ស, ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់ របស់វិនិយោគិន, ទាំងខ្មែរ និងបរទេស, មកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។

« ជាក់ស្ដែង, ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេម បូឌា) របស់ចិន បានបោះទុនវិនិយោគសុរបប្រមាណ ៣០ លានដុល្លារ ដើម្បីសាងសង់រោងចក ផលិតកែច្នៃជ័រកៅស៊ូនេះ លើផ្ទៃដីជិត១៥ហិកតា ដែលមានសមត្ថភាពផលិតជ័រកៅស៊ូសរុប ប្រមាណ១០ម៉ឺនតោន ក្នុងមួយឆ្នាំ ព្រមទាំងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាសន្ធឹកសន្ធាប់, ក្នុងនោះ ការងារផ្ទាល់ ប្រមាណ៣០០កន្លែង និងការងារប្រយោល(អ្នកចៀរជ័រកៅស៊ូ) ប្រមាណជាង ៥ ម៉ឺនកន្លែង។»

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង បុគ្គលិក របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងសូមស្វាគមន៍ និងសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងសាងសង់រោងចក្រផលិតកែច្នៃ កៅស៊ូទី២ ក្នុងខេត្តរតនគិរី របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ជាមួយទុនវិនិយោគសរុប ៣០ លានដុល្លារអាមេរិក, និង មានសមត្ថភាពផលិតជ័រកៅស៊ូចំនួន ១០ ម៉ឺនតោន ក្នុងមួយឆ្នាំ ដូចគម្រោងទី១ផងដែរ។

សម្ដេចធិបតី ក៏បានសូមចូលរួមអបអរសាទរ វិនិយោគិន ធុរជន និង ប្រជាពលរដ្ឋ ជាពិសេស ក្នុងខេត្តត្បូងឃ្មុំ ចំពោះ សមិទ្ធផលថ្មី គឺ រោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិ ដែលនឹង ចូលរួមលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋ និង ផលចំណេញរបស់វិនិយោគិន និង ធុរជនក្នុង ស្រុក តាមរយៈ ការពង្រីកទីផ្សារជ័រកៅស៊ូ, ការបង្កើតការងារ, និងការកាត់បន្ថយការពឹងផ្អែកលើ ឈ្មួញកណ្តាល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com