ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្មេងទំន្មើងបង្ហោះម៉ូតូលើកទី២ ត្រូវបានឃាត់និងដកហូតម៉ូតូរក្សាទុករយៈពេល៦ខែ
ថ្ងៃទី ៖ 25-05-2026, ដោយ​​ Dara007 , 42 Views
                     
ភ្នំពេញៈ ក្មេងទំន្មើងបង្ហោះម៉ូតូជាលើកទី២ ត្រូវបានឃាត់និងដកហូតម៉ូតូរក្សាទុករយៈពេល៦ខែ ហើយក្នុងករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ជាលើកទី៣ នោះនិងត្រូវដកហូតម៉ូតូរក្សាទុកតែម្ដង មិនអនុញ្ញាឲ្យវិញនោះទេ។

នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោយឃើញក្នុងបណ្ដាញសង្គម នូវរូបវីឌីអូ បង្ហោះម៉ូតូ តាមបណ្ដោយផ្លូវ កម្ពុជាក្រោម មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា លោកវរសេនីយឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានបញ្ជាដល់នគរបាលផែនជំនាញ ឲ្យស្រាវជ្រាវបន្ទាន់ កំណត់អត្ថសញ្ញាណ បានឈានដល់ការឃាត់ខ្លួន មកមកអធិការដ្ឋាននគរបាលខណ្ឌភ្លាមៗតែម្ដង។

លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករាបានបញ្ជាក់ប្រាប់ ឲ្យដឹងថា យុវជនរូបនេះ កាលពីឆ្នាំ២០២៤ បានធ្វើបង្ហោះម៉ូតូ កម្លាំងនៃអធិការឃាត់និងដកហូតម៉ូតូទុករយៈពេល៣ ខែម្ដងរួចហើយ ។

ប៉ុន្តែមិនរាងចាល នៅពេលថ្មីនេះ យុវជនបានធ្វើការបង្ហោះម្ដងទៀតជាលើកទី២ ដូច្នេះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ ធ្វើការឃាត់ ធ្វើកិច្ចសន្យាអប់រំ និងអាណាព្យាបាលមកធានា និងដកហូតម៉ូតូទុករយៈពេល៦ខែ។ លោកអធិការបានបញ្ជាក់បន្ថែម ក្នុងករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ជាលើកទី៣ នោះនិងត្រូវដកហូតម៉ូតូរក្សាទុកតែម្ដង មិនអនុញ្ញាឲ្យវិញនោះទេ។

គួរបញ្ជាក់ផងដែរ កន្លងមករហូតដល់បច្ចុប្បន្ន ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងក្រើនរំលឹកដល់ អធិការដ្ឋានទាំង១៤ខណ្ឌ រួមទាំងការិយាល័យជំនាញពាក់ព័ន្ធ ត្រូវបង្កើនការបង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើស ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានល្អដើម្បី សន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com