ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ថវិការដ្ឋឆ្នាំ២០២៧ នឹងចំណាយទាបជាងឆ្នាំ២០២៦
ថ្ងៃទី ៖ 23-05-2026, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ សម្រាប់ឆ្នាំ២០២៧ខាងមុខ ផែនការចំណាយថវិការដ្ឋ ត្រូវបានគ្រោងក្នុងទំហំ ១៧.០៣% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ឬថយប្រមាណ ១.៨% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ។ នេះបើយោងតាមសារាចរ ស្តីពី ការរៀបចំផែនការថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។

សារាចរ ស្តីពី ការរៀបចំផែនការថវិកាឆ្នាំ២០២៧-២០២៩ បានឱ្យដឹងទៀតថា ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាបានទទួលរងព្យុះកំបុតត្បូងចំនួន២ចម្បងៗនោះ គឺការដាក់ឱ្យអនុវត្តពន្ធគយបដិការរបស់អាម៉េរិក និងភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ រហូតឈានដល់ការប៉ះទង្គិចប្រដាប់អាវុធចំនួន២លើក។ ជាកុសលសម្រាប់កម្ពុជា, ការអនុវត្តពន្ធគយបដិការរបស់អាម៉េរិក ពុំបានរំលេចនូវបច្ច័យអវិជ្ជមានណាមួយធំដុំលើសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នោះទេ ផ្ទុយទៅវិញបានជំរុញការនាំចេញរបស់កម្ពុជាទៅទីផ្សារអាម៉េរិក ។

ក្រៅពីនេះ ក្រោយអត្រាពន្ធគយបដិការ១៩% ដែលជាកម្រិតប្រហាក់ប្រហែលទៅនឹងបណ្តាប្រទេសក្នុងតំបន់ចូលជាធរមានចាប់តាំងពីអំឡុងខែសីហា ឆ្នាំ២០២៥កន្លងមក ក៏ពុំបានបន្ទច់បង្អាក់ដល់ការនាំចេញកម្ពុជា ទៅទីផ្សារអាម៉េរិកដែរ ពោលទាំងផលិតផលកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈទីផ្សារផ្សេងទៀត តួយ៉ាងសហភាពអឺរ៉ុប ក៏នៅតែមានស្ថានភាពល្អប្រសើរ។

បើតាមសារាចរដដែលបង្ហាញថា ការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ដោយឯកតោភាគីរបស់ថៃ និងភាពតានតឹងជុំវិញបញ្ហាព្រំដែនបានបង្កជាបច្ច័យអវិជ្ជមានគួរឱ្យកត់សម្គាល់មួយចំនួនដល់សកម្មភាពសេដ្ឋកិច្ចកម្ពុជា។

ប៉ុន្ដែទោះយ៉ាងនេះក្តី, កម្ពុជាមានការលេចចេញនូវនិន្នាការថ្មីៗគួរឱ្យកត់សម្គាល់មួយចំនួនរួមមាន៖ ការងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក និងការបង្កើនសមត្ថភាព និងកម្លាំងផលិតកម្មក្នុងស្រុក , ការបង្វែរទិសដៅដឹកជញ្ជូន និងការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូន និងការធ្វើពិពិធកម្មនៃច្រវាក់តម្លៃពីទីផ្សារថៃ ពោលទាំងក្នុងវិស័យផលិតកម្ម និងសេវាកម្ម ពិសេសទេសចរណ៍៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com