ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រាក់បៀវត្សមន្រ្តីរាជការ នឹងដំឡើងនៅឆ្នាំ២០២៧
ថ្ងៃទី ៖ 23-05-2026, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជានឹងគិតគូរដំឡើងប្រាក់បៀវត្ស និងការដំឡើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីបន្តលើកកម្ពស់ និងគាំទ្រដល់សុខុមាលភាពមន្ត្រីរាជការនៅឆ្នាំ២០២៧ ។

ការគិតគូរដំឡើងប្រាក់បៀវត្សនេះ បន្ទាប់ពីខកខានក្នុងការដំឡើងបៀវត្សជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ កាលពីឆ្នាំ២០២៦ ដោយសារជួបវិបត្តិផ្ទួនៗគ្នា។ យោងតាមសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឱ្យដឹងថា សម្រាប់ចំណាយបន្ទុកបុគ្គលិកក្នុងឆ្នាំ២០២៧ ត្រូវបានគ្រោងឱ្យមានកំណើនក្នុងអត្រា ៨.២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ដោយបានគិតគូរការដំឡើងបៀវត្ស ព្រមទាំងការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ។

សារាចរបញ្ជាក់បន្ថែមថា សន្ទស្សន៍បៀវត្សមូលដ្ឋាន ត្រូវរក្សាស្មើនឹងកម្រិតឆ្នាំ២០២៦ (តម្លៃសន្ទស្សន៍ក្នុង ១ ឯកតា ស្មើនឹង ២ ៦៣០ រៀល)។ ទន្ទឹមនេះ ក្រសួង ស្ថាប័នអាចគ្រោងថវិកាសម្រាប់ការដំឡើង ឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ស្របតាមបទប្បញ្ញត្តិជាធរមាន។

ចំពោះប្រាក់បំណាច់មុខងារ ត្រូវដំឡើងប្រាក់បំណាច់មុខងារប្រចាំខែចំនួន ៥ម៉ឺនរៀល ជូនដល់មន្ត្រីរាជការស៊ីវិល, មន្ត្រីនគរបាលជាតិ និងយោធិន ដែលមានប្រាក់បំណាច់មុខងារក្រោម ៨០០ ០០០រៀល និងដំឡើងប្រាក់បំណាច់មុខងារប្រចាំខែចំនួន ៣ម៉ឺនរៀល ជូនដល់មន្ត្រីរាជការស៊ីវិល, មន្ត្រីនគរបាលជាតិ និងយោធិន ដែលមានប្រាក់បំណាច់មុខងារចាប់ពី ៨០០ ០០០ រៀល ឡើងទៅដោយគិតចាប់ពីខែ មករា ដល់ខែធ្នូ។ មន្ត្រីជាប់កិច្ចសន្យា ត្រូវគ្រោងមិនឱ្យលើសពីចំនួន ដែលក្រសួងមុខងារសាធារណៈផ្តល់ជូនក្នុងឆ្នាំ២០២៦ និងដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ច។ មន្ត្រីជាប់កិច្ចសន្យា ត្រូវគ្រោងដំឡើងពី ៧៩ ម៉ឺនរៀលទៅដល់ ៨១ ម៉ឺនរៀល ដោយគិតចាប់ពីខែ មករា ដល់ខែធ្នូ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com