បើតាមរបាយការណ៍ គ្រោះថ្នាក់ទាំងនោះ កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តស្វាយរៀង។
ចំណែកករណីគ្រោះអគ្គិភ័យវិញ ក្នុងរយៈពេលដូចគ្នានេះ បានកើតឡើង២៦ករណី និងបណ្ដាលឱ្យផ្ទះសំបែង ខូចខាត១៤ខ្នង មាននៅរាជធានីភ្នំពេញ កណ្តាល តាកែវ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ កំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង។
គ្រោះអគ្គិភ័យនេះ ក៏បានបណ្តាលឱ្យមានការខូចខាតនូវសម្ភារផ្សេងទៀតរួមមាន រថយន្ត១៨គ្រឿង ម៉ូតូ១គ្រឿង កុដិ២ សាលាឆាន់១ ហាងលក់ស៊ុប១ រោង២ និងឃ្លាំង២កន្លែង៕