ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា តួកគីយ៉េ នឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត
ថ្ងៃទី ៖ 19-05-2026, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ កម្ពុជា តួកគីយ៉េ នឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ក្នុងឱកាសចូលជួបប្រគល់សារតាំងរបស់ លោក មេសុត អើសចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំនៅកម្ពុជា ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ លោក មកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺបញ្ជាក់អំពីការផ្ដល់តម្លៃចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី។

សម្ដេចសង្ឃឹមថា វត្តមានរបស់លោក ក្នុងបេសកកម្មជា ឯកអគ្គរដ្ឋទូតនឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួកគីឱ្យកាន់តែរីកចម្រើនបន្តទៀត។ សម្ដេចតេជោ បានអរគុណនិងពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់ លោកឯកអគ្គរដ្ឋទូតថ្មី ក្នុងការលើកកម្ពស់ ទំនាក់ទំនងរវាងកម្ពុជា និងតួកគី។

សម្ដេចតេជោ បានពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិក្របខ័ណ្ឌនីតិបញ្ញត្តិ ដែលប្រទេសទាំងពីរបានធ្វើមកជាមួយគ្នា ហើយនាពេលកន្លងមកប្រទេសទាំងពីរមានជើងហោះហើរជាមួយគ្នា និងក៏មានស្ថានទូតនៅក្នុងប្រទេសនីមួយៗទៀតផង ដែលទាំងនេះ បង្ហាញយ៉ាងច្បាស់អំពីការផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី។

សម្ដេចតេជោ ក៏បានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកក្នុងការជួយដល់ កម្ពុជាជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ហើយភាគីទាំងពីរនៅមានសក្កានុពលជាច្រើនទៀតដែលត្រូវពង្រឹងបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។

ឯកអគ្គរដ្ឋទូតតួកគី បានលើកឡើងថា ជាកិត្តិយសណាស់ដែលឯកឧត្តម បានមានឱកាសជួបនិងជូនសារតាំងចំពោះ សម្ដេចតេជោ ដែលជាប្រមុខរដ្ឋស្តីទី នៅពេលនេះ ហើយក្នុងតួនាទីរបស់ លោកជា ឯកអគ្គរដ្ឋទូតថ្មីឯកឧត្តម នឹងខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណាពង្រឹងនូវទំនាក់ទំនងឱ្យកាន់តែល្អរវាងកម្ពុជា និងតួកគី ហើយឯកឧត្តមបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពូនជ្រុំបន្ថែមនៅទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com