ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ប្រាក់ សុខុន៖ ការបញ្ចប់ឬដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១​របស់ថៃ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា​នៅលើដែនសមុទ្ររបស់ខ្លួននោះទ
ថ្ងៃទី ៖ 05-05-2026, ដោយ​​ Dara007 , 46 Views
                     
ភ្នំពេញៈ លោក ប្រាក់ សុខុនអះអាងថា ការបញ្ចប់ឬដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១​របស់ថៃ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា​នៅលើដែនសមុទ្ររបស់ខ្លួននោះទេ ហើយកម្ពុជាសម្រេចយកយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ។ការអះអាងនេះ ក្រោយរដ្ឋាភិបាលថៃសម្រេចលុបជាឯកតោភាគីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ ។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ថ្ងៃនេះ​ គណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេចក្តីសម្រេចស្តីពីការបញ្ចប់នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នារវាងកម្ពុជានិងថៃ។​

អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ នេះ គឺជាក្របខណ្ឌតែមួយគត់រវាងប្រទេសយើងទាំងពីរ ដើម្បីដោះស្រាយដោយសន្តិវិធី​ផ្អែកលើច្បាប់អន្តរជាតិនូវបញ្ហាទាមទារត្រួតគ្នាក្នុងដែនសមុទ្រនៃប្រទេស​យើងទាំងពីរ​ក៏ដូចជាការដោះស្រាយព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរ។ ​

លោកគូសបញ្ជាក់ថា កម្ពុជាចាត់ទុកថា ការបញ្ចប់ ​ឬការដកខ្លួនចេញពីអនុស្សរណៈឆ្នាំ ២០០១​នេះ​ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខណ្ឌមួយ ក្នុងការដោះស្រាយដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដូចបានជម្រាបជូនខាងលើ ពាក់ព័ន្ធនឹងការទាមទារត្រួតគ្នាផង និងការដោះស្រាយព្រំដែនសមុទ្រជាមួយគ្នាផង។​ ទន្ទឹមនឹងនេះ កម្ពុជាសម្តែងការសោកស្តាយជាថ្មីម្តងទៀតចំពោះការសម្រេចចិត្តនេះ។

ជាការឆ្លើយតបទៅនឹងការបញ្ចប់នូវអនុស្សរណៈឆ្នាំ២០០១ នេះ កម្ពុជាមិនមែនជម្រើសអ្វីប្រសើរជាងការផ្តើមគំនិតជំរុញនូវយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬជាភាសាអង់គ្លេសហៅថា Compulsory Conciliation under the United Nations Convention on the Law of the Sea ដែលបានសម្រេចនៅឆ្នាំ​១៩៨២។

ទោះជាយ៉ាងណាក៏ដោយ​​ លោក ប្រាក់ សុខុនាង្កត់ធ្ងន់ថា ការបញ្ចប់ឬដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១​ នេះ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា​នៅលើដែនសមុទ្ររបស់ខ្លួននោះទេ ហើយការសម្រេចចិត្តជ្រើសរើសយកយន្តការការផ្សះផ្សារដោយបង្ខំក្រោម UNCLOS បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com