ក្នុងឱកាសចុះពិនិត្យផលិតកម្ម និងកាអនុវត្តបទដ្ឋានបរិស្ថាន នៅរោងចក្រផលិត កាបូប D’Luxe International ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកបានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន និងបណ្តារោងចក្រ សហគ្រាស ដើម្បីធ្វើយ៉ាងណា បង្កើនភាពបៃតងនៅក្នុងរោងចក្រ តាមរយៈការពិចារណាប្រើប្រាស់ ថាមពលកកើតឡើងវិញ ដូចជាការប្រើប្រាស់អុសផលិតចេញពីស្មៅយក្ស ដើម្បីធ្វើជាជីវម៉ាស់ ដែលអាចប្រើប្រាស់សម្រាប់ឡចំហុយ។
ជាមួយគ្នានេះ ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនរៀបចំ ការទុកដាក់សំរាម សំណល់រឹង ឱ្យបានកាន់តែល្អប្រសើរទៀត តាមរយៈចូលរួមសហការល្អ ជាមួយ ក្រុមហ៊ុនផ្តល់សេវា ជាមួយសមាគមអង្គការសង្គមស៊ីវិល ដែលធ្វើការលើផែ្នកសម្អាតបរិស្ថាន ដើម្បី ប្រមូលសំរាម សំណល់រឹង ចេញពីរោងចក្រឱ្យបានទៀងទាត់ ទាន់ពេលវេលា ដើម្បីរក្សាភាពស្អាត នៅក្នុងរោងចក្រ។ លោក បានថ្លែងថា ក្រុមហ៊ុន និងរោងចក្រនានាត្រូវបន្តរក្សាស្តង់ដាបរិស្ថានខ្ពស់ ជាពិសេសរៀបចំ ទុកដាក់សំរាម សំណល់រឹង សំណល់រាវឱ្យបានត្រឹមត្រូវ ដើម្បីជំរុញភាពស្អាត ភាពបៃតង និងឱ្យមាន ចីរភាពនៅកម្ពុជាតរៀងទៅ។
ក្នុងឱកាសនេះដែរ ក៏លើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុន និងរោងចក្រ សហគ្រាស ប្រើប្រាស់អគ្គិសនី ដើរដោយថាពលពន្លឺព្រះអាទិត្យ នៅលើដំបូល ដើម្បីជាការចូលរួម ចំណែកកាត់បន្ថយការបញ្ចេញកាបូនពីរោងចក្រ ក៏ដូចជាការចូលរួមចំណែកជំរុញថាមពលបៃតង នៅកម្ពុជា៕