ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សមាគមទុរេនកម្ពុជា អំពាវនាវឱ្យបន្ដឹងការនាំចូលទុរេនពីបណ្ដាប្រទេសវៀតណាម និងថៃ
ថ្ងៃទី ៖ 04-05-2026, ដោយ​​ Dara007 , 111 Views
                     
ភ្នំពេញៈ សមាគមទុរេនកម្ពុជា អំពាវនាវឱ្យបន្ដឹងការនាំចូលទុរេនពីបណ្ដាប្រទេសវៀតណាម និងថៃ ខណៈដែលប្រទេសចិនរកឃើញសារធាតុគីមីលើសកម្រិត និងផ្អាកនាំចូលទុរេន។ ការស្នើនេះ ខណៈនៅលើបណ្ដាញសង្គមថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍លើសារសំឡេងរបស់ស្ត្រីជាអ្នកលក់ទុរេនមួយរូបនៅខេត្តបាត់ដំបង ចំពោះការលួចនាំចូលទុរេនដោយខុសច្បាប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ស្របពេលដែលទំនិញនេះស្ថិតនៅក្រោមការហាមឃាត់របស់អគ្គនាយកដ្ឋានគយ។

លោក រឿន រតនា លេខាប្រតិបត្តិសមាគមទុរេនកម្ពុជា ស្នើសុំទៅកាន់កុងត្រូលគយ នៅតាមច្រកព្រំដែន ឬមួយក៏ច្រករបៀងតូចៗនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាមានការរឹតបន្ដឹងនូវការនាំចូលទុរេនពីបណ្ដាប្រទេសវៀតណាម ក៏ដូចជាប្រទេសថៃក្ដី ពីព្រោះដោយសារប្រទេសទាំងពីរនេះ គេបានរកឃើញថាប្រើប្រាស់នូវសារធាតុមួយដែលអាចប៉ះពាល់ដល់សុខភាព លើសកម្រិត»។

លេខាប្រតិបត្តិសមាគមទុរេនកម្ពុជា មើលឃើញពីកង្វះខាតការត្រួតពិនិត្យ និងរឹតបន្ដឹងលើការនាំចូល ជាពិសេសនៅតាមបន្ទាត់ព្រំដែនថៃ និងស្នើឱ្យមានការតាមដានដោយយកចិត្តទុកដាក់ ដ្បិតថាកន្លងទៅទុរេនរបស់ថៃ ត្រូវបានប្រទេសចិនរកឃើញសារធាតុគីមីលើសកម្រិត និងផ្អាកនាំចូលទុរេនពីថៃផងដែរ។

ជាមួយគ្នានេះដែរ លោកថា សមាគម ក៏បានតាមដានលើការអនុវត្តបច្ចេកទេសរបស់កសិករខ្មែរ ជាពិសេសនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំណង់ចាម ដើម្បីឱ្យស្របទៅតាមគោលការណ៍កសិកម្មល្អ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក បញ្ជាក់ថា ដោយសារមុនពេលបិទច្រកព្រំដែនកម្ពុជា-ថៃ យើងទទួលស្គាល់ថាលំហូរទុរេនមកពីថៃដើម្បីផ្គត់ផ្គង់ក្នុងស្រុកគឺមានច្រើន។ ប៉ុន្តែក្រោយយើងមានបញ្ហាជាមួយគ្នា និងឈានដល់ការបិទច្រកព្រំដែននោះ កត្តានេះនឹងរុញច្រានឱ្យតម្លៃទុរេននៅក្នុងប្រទេសមានការកើនឡើង អាចដល់ ៣០,០០០រៀលក្នុងមួយគីឡូ ខណៈដែលឆ្នាំទៅតម្លៃចន្លោះ ២០,០០០ ទៅ២៥,០០០រៀលប៉ុណ្ណោះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com