ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក តាន់ ហ្សង់ហ្វ្រង់ស័រ ៖ ជម្លោះអន្តរជាតិ ត្រូវបានកំណត់ ពេលវេលា កាលៈទេសៈ ប្រវត្តិសាស្រ្ត ច្បាប់អន្តរជាតិ និងការទូត
ថ្ងៃទី ៖ 09-04-2026, ដោយ​​ Dara007 , 51 Views
                     
ភ្នំពេញៈ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស បានថ្លែងថា ក្នុងបរិបទពិភពលោកបច្ចុប្បន្ន ប្រទេសដែលមានអំណាចយោធាខ្លាំង មិនមែនតែងតែឈ្នះជានិច្ចនោះទេ ដោយលទ្ធផលនៃជម្លោះអន្តរជាតិ ត្រូវបានកំណត់ដោយកត្តាច្រើន រួមមានពេលវេលា កាលៈទេសៈ ប្រវត្តិសាស្រ្ត ច្បាប់អន្តរជាតិ និងការទូតផងដែរ។

ប្រាប់អ្នកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន អំពីការត្រឡប់មកវិញ ក្រោយបញ្ចប់កិច្ចប្រជុំកំពូល One Health Summit និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត រសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោក តាន់ ហ្សង់ហ្វ្រង់ស័រ មានប្រសាសន៍ថា ជម្លោះបែបកម្ពុជា-ថៃនេះ មានច្រើនណាស់នៅក្នុងពិភពលោក ប្រវត្តិសាស្រ្តពិភពលោកស្ដែងឱ្យឃើញថា អ្នកខ្លាំងផ្នែកយោធា មិនមែនចេះតែឈ្នះរហូតទេ ឧទាហរណ៍ជាក់ស្ដែងករណី ទីម័រឡេស្តេរនិងឥណ្ឌូនេស៊ី សម្រេចបាននៅឆ្នាំ២០០២ ករណីមួយទៀតគឺ ប៉ាណាម៉ា និងសហរដ្ឋអាមេរិក សម្រេចបាននៅឆ្នាំ ១៩៩៩»។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា ក្នុងការដោះស្រាយបញ្ហាអន្តរជាតិ ឬជម្លោះរវាងប្រទេសមួយទៅប្រទេសមួយ រាជរដ្ឋាភិបាលតែងតែត្រូវពិចារណា និងថ្លឹងថ្លែងយ៉ាងម៉ត់ចត់លើគ្រប់មធ្យោបាយដែលអាចអនុវត្តបាន ដើម្បីធានាថា សេចក្ដីសម្រេចនីមួយៗ នាំមកនូវផលប្រយោជន៍ច្រើនជាងការខាតបង់សម្រាប់ប្រទេសជាតិ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ, ជម្លោះប្រភេទដូចករណីកម្ពុជា និងថៃ មិនមែនមានតែនៅក្នុងតំបន់នេះប៉ុណ្ណោះទេ ប៉ុន្តែមានជាច្រើនករណីនៅលើពិភពលោក ដែលប្រវត្តិសាស្ត្របានបង្ហាញថា ប្រទេសដែលមានអំណាចយោធាខ្លាំង មិនមែនតែងតែទទួលបានជ័យជម្នះជានិច្ចនោះទេ។

ដើម្បីបញ្ជាក់ពីចំណុចនេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឧទាហរណ៍ករណីទីម័រឡេស្តេ និងឥណ្ឌូនេស៊ី ដែលសម្រេចបានដំណោះស្រាយនៅឆ្នាំ២០០២ ព្រមទាំងករណីប៉ាណាម៉ា និងសហរដ្ឋអាមេរិក ដែលសម្រេចបាននៅឆ្នាំ១៩៩៩។ ករណីទាំងនេះបង្ហាញថា ពេលវេលា កាលៈទេសៈ ប្រវត្តិសាស្ត្រ ការប្រើប្រាស់ច្បាប់អន្តរជាតិ និងការទូត រួមទាំងការចងចាំតជំនាន់ សុទ្ធសឹងជាកត្តាសំខាន់ដែលអាចកំណត់លទ្ធផលរយៈពេលវែង រវាងប្រទេសខ្សោយជាង និងប្រទេសខ្លាំងជាង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com