ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នកបើកល្បែងផ្គើនអាជា្ញធរខណ្ឌពោធិ៍សែនជ័យ ហាក់មិនខ្លាចបារមីខណៈចុះបង្រ្កាបស្គេមអនឡាញ
ថ្ងៃទី ៖ 24-03-2026, ដោយ​​ Admin , 29 Views
                     
ភ្នំពេញ : ក្រោយបទបញ្ជានាយករដ្ឋមន្រ្ដីកម្ពុជា ឱ្យបោសសម្អាតស្គេមអនឡាញ ឬក្រុមឆបោកចេញពីដីកម្ពុជា អ្នកបើកបនល្បែងមួយចំនួននៅតែផ្គើន ពិសេសល្បែងអនឡាញ ។

ប្រជាពលរដ្ឋរាយការណ៍ថា ខណៈអាជា្ញធរទូទាំងរាជធានី ខេត្តចាប់ផ្ដើមចុះអនុវត្តបទបញ្ជានាយករដ្ឋមន្រ្ដី ទីតាំងល្បែងអនឡាញខ្លះនៅតែផ្គើន ពោលហាក់មិនខ្លាចបារមីអាជា្ញធរសូម្បីបន្តិច ។

ពលរដ្ឋបានប្រាប់Cam Post នៅរសៀលថ្ងៃទី២៤ មីនានេះថា មានផ្ទះមួយកន្លែង ស្ថិតនៅលើផ្លូវ៤៦៨ ភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានលួចលាក់បើកល្បែងភ្នាល់បាល់ការ៉ាត់ ជល់មាន់ និងឡូតូ ដែលមានម្ចាស់ឈ្មោះ ប៊ុនធឿន និងកាងនៅពីក្រោយ ឈ្មោះ រ៉ាម៉ន ។ ទីតាំងនេះទំនងជា អាជា្ញធរមិនបានដឹងទេ បានជាអ្នកល្មើសនៅតែផ្គើន ឬមួយម្ចាស់ទីតាំងមានបារមីខ្ពស់ ។ ពលរដ្ឋរំពឹងថា អាជា្ញធរនឹងបោសសម្អាតឱ្យអស់ដើម្បីសុខសុវត្ថិភាពក្នុងមូលដ្ឋាន និងភូមិឃុំមានសុវត្ថិភាព ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com