|
អស្ចារ្យសមរាត្រីអង្គរ! ទេសចរជាង៣ម៉ឺននាក់ មកផ្ដិតយកទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទ
ថ្ងៃទី ៖ 24-03-2026, ដោយ Dara007 , 35 Views
សៀមរាបៈ កាលពីព្រលឹមស្រាងៗថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣ម៉ឺននាក់ បានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជាទិដ្ឋភាពព្រះសូរិយារះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តយ៉ាងស្រស់ត្រកាលបំផុត។ នេះជាភស្តុតាងដែលបង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្មដ៏ខ្ពង់ខ្ពស់នៃអាណាចក្រខ្មែរ។
សម្រាប់លោកអ្នកដែលមិនទាន់បានមកទស្សនា កុំអាលអស់សង្ឃឹម! លោកអ្នកនៅតែអាចមកគយគន់ទិដ្ឋភាពដ៏វិសេសវិសាលនេះបានរហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ សូមកុំរំលងឱកាសផ្ដិតយកនូវអនុស្សាវរីយ៍ដ៏កម្រនេះជាមួយអច្ឆរិយវត្ថុរបស់ពិភពលោក៕
|