ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សត្វកម្រជាច្រើនប្រភេទមានវត្ដមាននៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង
ថ្ងៃទី ៖ 24-03-2026, ដោយ​​ Dara007 , 29 Views
                     
បាត់ដំបងៈ តាមរយ:ការសិក្សាស្រាវជ្រាវរូងភ្នំជាង៦០នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា គេបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលមួយចំនួនធំ គឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។

ការរកឃើញជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ មានដូចជា៖ តុកកែភ្នំកំពីងពួយ ជីងចក់ភ្នំខ្ពស់ ជីងចក់ស្លឹកបាត់ដំបង ខ្យងឧទយាទិត្យ ខ្យង ម្រើមព្រះ២ប្រភេទ ប្រភេទពស់។ ការស្រាវជ្រាវនេះ ក៏បានកត់ត្រានូវវត្តមាននៃប្រភេទសត្វដែលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទរួមមាន៖ សត្វពង្រូល ស្វាព្រាម ស្វាក្តាម ស្វាត្រោស ក្ងោក និងសត្វកែះ ជាដើម ដែលបង្ហាញពីតម្រូវការបន្ទាន់ក្នុងការការពារជម្រកទាំងនេះ។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវដ៏មានសារ:សំខាន់នេះបង្ហាញជាថ្មីម្តងទៀតថា កម្ពុជា គឺជាប្រទេសដែលមានភាពសម្បូរបែបនៃធនធានធម្មជាតិ និងជីវជម្រុះដែលមានតម្លៃទាំងនៅក្នុងស្រុក និងសម្រាប់សកលលោក។

ប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា មិនត្រឹមតែជាទីជម្រកនៃប្រភេទសត្វកម្រ និងប្រភេទថ្មីៗសម្រាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវតម្លៃផ្នែកវប្បធម៌ ប្រពៃណី និងសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋានផងដែរ។

កញ្ញា ធី សុធារ៉ែន មន្ត្រីសម្របសម្រួលផ្នែកជីវ:ចម្រុះគម្រោងតំបន់ទេសភាពភ្នំថ្មកំបោរ បានរៀបរាប់ថា តំបន់ទេសភាពភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា អាចមានវត្តមានប្រភេទល្មូន និងខ្យងដែលមិនទាន់រកឃើញ ឬក៏រូងភ្នំដែលលាក់បាំងខ្លួន ក៏អាចនៅមានអ្វីៗជាច្រើនណាស់ដែលមិនដឹងអំពីប្រព័ន្ធអេកូឡូស៊ីដ៏ពិសេសនេះ និងប្រភេទជីវៈចម្រុះដែលរស់នៅក្នុងតំបន់នោះ។ តំបន់ទេសភាពភ្នំថ្មកំបោរគឺជាការបណ្តុំចូលគ្នានៃភ្នំថ្មកំបោរ និងរូងភ្នំ ដែលបង្កើតបានជាលក្ខណៈពិសេសៗដូចជារណ្តៅទឹក ប្រភពទឹក និងអូរក្រោមដីជាដើម។ ប៉ុន្តែ ក៏កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការជីកយករ៉ែ ការគ្រប់គ្រងសកម្មភាពទេសចរណ៍មិនត្រឹមត្រូវ ភ្លើងឆេះព្រៃ ការកាប់ព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ ជាដើម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com