ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្មកររោងចក្រទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ដុល្លារ ក្នុងមួយខែ បន្ថែមក្នុងវិបត្តិប្រេងឥន្ធនៈជាសកល
ថ្ងៃទី ៖ 20-03-2026, ដោយ​​ Dara007 , 26 Views
                     
ភ្នំពេញៈ កម្មកររោងចក្រទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ដុល្លារ ក្នុងមួយខែ បន្ថែមលើសោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលកំពុងអនុវត្ត ដែលជាវិធានការបណ្តោះអាសន្ន ក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល ។

ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងអំឡុងពេលអន្តរកាលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះ នៅទីស្តីក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គូសបញ្ជាក់ថា លទ្ធផលនេះ បានកើតចេញពីការរួមចំណែកគ្នាដោះស្រាយ រវាងភាគីនិយោជក អ្នកផ្តល់សេវាដឹកជញ្ជូន និងរាជរដ្ឋាភិបាល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំ ជាពិសេស តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងពិភាក្សាយ៉ាងផុសផុល រហូតសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ដែលបង្ហាញពីភាពចាស់ទុំនៃយន្តការត្រីភាគីនៅកម្ពុជាក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផលិតភាពការងារ និងកម្រិតនៃការនាំចេញ។

តាមរយៈកិច្ចប្រជុំក្នុងស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវខ្ពស់ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត ជាលទ្ធផលអង្គប្រជុំបានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នដល់បងប្អូនកម្មករនិយោជិតចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ទនៈវិលត្រឡប់មកប្រក្រតីភាពវិញ។

តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណចំពោះ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានា នូវការចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈនានា ដើម្បីកាត់បន្ថយតម្លៃលក់រាយប្រេងឥន្ធនៈ សំដៅកាត់បន្ថយចំណាយសោហ៊ុយធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល និងសូមថ្លែងអំណរគុណ ដល់ភាគីនិយោជកដែលបានឆ្លើយតបជាវិជ្ជមាននិងជាលក្ខណៈពិសេស និងចូលរួមបន្ថែម ជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយក្នុងកាលៈទេសៈដ៏លំបាកនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com