ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
១៥ថ្ងៃ មនុស្ស៤៧នាក់ បានស្លាប់ និងរបួស១១៧នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍
ថ្ងៃទី ៖ 18-03-2026, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៩២ករណី បណ្តាលឱ្យមានមនុស្សស្លាប់៤៧នាក់ និងរងរបួសធ្ងន់ស្រាល១១៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ ត្បូងឃ្មុំ កោះកុង កណ្ដាល ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពត កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ សៀមរាប កំពង់ចាម បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តមណ្ឌលគិរី។

គួររំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤១៧នាក់។ នេះបើតាមរបាយការណ៍ដដែល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com