ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦នៅថ្នាក់ក្រោមជាតិកាលពីរសៀលថ្ងៃទី១៦ខែមិនាឆ្នាំ២០២៦ខេត្តក្រចេះនិងរៀបចំផែនការ ត្រៀបឆ្លើយតបលើការងារគ្រប់គ្រងគ្រោះមហន្តតាយកើតឡើងដោយធម្មជាតិនិងមនុស្សបង្ក លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងអរគុណចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នាឆ្នាំកន្លងមក។លោកបញ្ជាក់ថា លេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពសមាសភាព គណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ប្រសិនបើមានការផ្លាស់ប្តូរ។
លេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ត្រូវធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ គ.ជ.គ.ម. ជាអ្នកគាំទ្របច្ចេកទេស។
លោកបានលើកឡើងប្រព័ន្ធព្រីស្ស៊ឹមត្រូវបានប្រើប្រាស់ជាឧបករណ៍ផ្លូវការតែមួយគត់ក្នុងការប្រមូលទិន្នន័យផលប៉ះពាល់ភ្លាមៗដោយគ្រោះមហន្តរាយសម្រាប់ប្រើប្រាស់ ក្នុងការសម្រេចចិត្តដាក់ចេញការអនុវត្តកិច្ចគាំពារសង្គមការឆ្លើយតបគ្រោះអាសន្នរបស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម អនុប្រធានបានជំរុញដល់លេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ត្រូវរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣តុលា ឱ្យបានជាប្រចាំ ដើម្បីជំរុញការយល់ដឹងជាសាធារណៈអំពី ហានិភ័យគ្រោះមហន្តរាយ។
ខេត្តដែលជាប់ដងទន្លេមេគង្គ. ក្នុងពេលរដូវទឹកជំនន់ ត្រូវតែត្រៀមបង្ការ ដូចជា ស្រី្តមានផ្ទៃពោះ កុមារ មនុស្សចាស់ ជនពិការ សូមប្រុងប្រយ័ត្ន ខ្ពស់។
លោក ដួង ពៅ អភិបាលរងខេត្តក្រចេះ បានធ្វើរបាយការណ៏ពីលទ្ធផលការងារ គ្រប់គ្រងគ្រោះមហន្តរាយ និងទិសដៅបន្ត។
ជាក់ស្តែងឆ្នាំ២០២៥កន្លងទៅក្រោមការដឹកនាំបញ្ជា និងយកចិត្តទុកដាក់ខ្ពស់ពីលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិង លោក នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក បានចាត់តាំងកម្លាំង សម្ភារ និងមធ្យោបាយចុះ អន្តរាគមន៍ផ្ទាល់ ក្នុងមូលដ្ឋានរងផល ប៉ះពាល់។
ជាមួយនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព សាខាកាកបាទក្រហមខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ក៍បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគចែកជូនប្រជាពលរដ្ឋងាយ រងគ្រោះ ដោយគ្រោះទឹកជំនន់ ឧបទ្ទវហេតុផ្សេងៗ និងប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកនៅតាម បណ្តាក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនគ្រួសារ។ ការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ និងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ និងខូចខាត គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។
លេខាធិការដ្ឋាននៃគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានរៀបចំ “ផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតប សង្គ្រោះ បន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត រដ្ឋបាលខេត្តបានបោះពុម្ព ផ្សាយជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាតិនិង ក្រសួងមហាផ្ទៃ មន្ទីរ អង្គភាព ជុំវិញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូរនានា វិស័យឯកជន និងអ្នកពាក់ព័ន្ធផងដែរ៕