ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចតេជោ រំពឹងថា កម្ពុជា និងដាណឺម៉ាកនឹងជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យមានភាពល្អប្រសើរ និងកើនឡើង
ថ្ងៃទី ៖ 16-03-2026, ដោយ​​ Dara007 , 65 Views
                     
ភ្នំពេញៈ សម្តេចតេជោ រំពឹងថា កម្ពុជា និងដាណឺម៉ាកនឹងជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យមានភាពល្អប្រសើរ និងកើនឡើង ដើម្បីធ្វើឱ្យទំហំពាណិជ្ជកម្មបានខ្លាំងក្លាបន្ថែមទៀត។

ក្នុងឱកាសដែមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ដែននី អានណាន (Danny Annan) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយឯកឧត្តម ហើយសម្ដេចតេជោសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាកនឹងកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់លោកជាឯកអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកន្លងមកដែលមានភាពល្អប្រសើរ ហើយសង្ឃឹមថា នៅឆ្នាំក្រោយដែលជាខួបលើកទី ៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជានិងដាណឺម៉ាក ប្រទេសទាំងពីរនឹងមានការរៀបចំកម្មវិធីនានាដើម្បីអបអរសាទរនៃខួប៦០ឆ្នាំដែលនឹងឈានមកដល់នៅឆ្នាំក្រោយនេះ។

សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ដោយសម្ដេចបានឯកភាពលើការធ្វើយ៉ាងណា ឱ្យទំនាក់ទំនងរវាងកម្ពុជានិងដាណឺម៉ាកមានទំនាក់ទំនងកាន់តែល្អបន្ថែមទៀតជាពិសេសទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យមានភាពល្អប្រសើរ មានការកើនឡើងហើយស្របទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនយោបាយ ការទូត រវាងប្រទេសទាំងពីរដែលមានជាមួយគ្នា។

សម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ា គឺនៅមានសក្តានុពលច្រើនទៀត ដែលភាគីទាំងពីរអាចធ្វើការជាមួយគ្នា ជាពិសេសលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចជាដើម។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានការណ៍អន្តរជាតិមួយចំនួនដែលកើតមានឡើងនៅពេលបច្ចុប្បន្ន ជាពិសេសបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដែលបានកើតឡើងនាពេលកន្លងមកនេះ ដែលភាគីទាំងពីរកំពុងតែរក្សាគោលជំហរបទឈប់បាញ់ ហើយសម្ដេចបានបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមក គឺគាំទ្រចំពោះការរក្សានូវជំហរនៃការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហា និងការចរចាដោយសន្តិវិធី។

នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូតដាណឺម៉ាកបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។

លោកបានលើកឡើងថា នៅក្នុងការបំពេញបេសកកម្មរបស់លោក លោកបានប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាកឱ្យកាន់តែរីកចម្រើនទាំងក្នុងក្របខណ្ឌនៃការទូតនយោបាយជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូតដាណឺម៉ាក បានពេញចិត្តចំពោះជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com