ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ឆៃ ស៊ីណារិទ្ធ អះអាងនៅមុខស្ថានទូតបរទេស២៦ នឹងបោសម្អាតការឆបោកអនឡាញឱ្យអស់ពីកម្ពុជា
ថ្ងៃទី ៖ 19-02-2026, ដោយ​​ Dara007 , 22 Views
                     
ភ្នំពេញៈ លោក ឆៃ ស៊ីណារិទ្ធ អះអាងនៅមុខស្ថានទូតបរទេស២៦ នឹងបោសម្អាតការឆបោកអនឡាញឱ្យអស់ពីកម្ពុជា ដើម្បីឈានទៅចាត់វិធានការដល់ឫសគល់នៃបញ្ហា និង ធានាថាសកម្មភាពឧក្រិដ្ឋកម្មនេះ។

ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១៨ កុម្ភៈ បានកោះហៅតំណាងស្ថានទូតបរទេសប្រមាណ២៦ និង និង តំណាងសហភាពអឺរ៉ុប (EU) នៅកម្ពុជា ដើម្បីរាយការណ៍ប្រាប់ពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាប Online Scam ដោយក្នុងកិច្ចប្រជុំនោះ កម្ពុជាបានបង្កើនការបង្រ្កាបលើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការទូទាំងប្រទេស ដើម្បីបោសម្អាត និង ឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា។

លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានគូសបញ្ជាក់ថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ ២០២៦ អាជ្ញាធរកម្ពុជាបានបង្ក្រាបការឆបោកអនឡាញ ២០០ករណី ពាក់ព័ន្ធទីតាំងសរុបចំនួនប្រមាណ ២.៥០០ កន្លែង រឹបអូសវត្ថុតាងរួមមានកំព្យូទ័រចំនួន ១០.៤៤៤ គ្រឿង ទូរស័ព្ទស្មាតហ្វូន ៣៦.៤៧៦ គ្រឿង ព្រមទាំងសម្ភារៈជាវត្ថុតាងផ្សេងទៀត។

លោក ឆៃ ស៊ីណារិទ្ធ បន្ដថា ក្នុងការអនុវត្តវិធានការ កម្ពុជាបានបណ្តេញជនបរទេសសរុបជាង ៨.០០០ នាក់ ខណៈទីតាំងបង្រ្កាបជាង ២០០កន្លែង រួមទាំងកាស៊ីណូផង ត្រូវបានបិទខ្ទប់ ហើយជនបរទេសប្រមាណជាង ២១ម៉ឺននាក់ បានរត់ចាកចេញដោយខ្លួនឯងទៅកាន់ប្រទេសពួកគេវិញ។

ដោយឡែកយោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយ តុលាការកម្ពុជា បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និង បក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងលោក លី គួង និង សំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។លោកថា ប្រតិបត្តិការនេះ គឺមានការសហការជាមួយបណ្តាប្រទេសដៃគូមាន អាម៉េរិក ចិន កូរ៉េខាងត្បូង ហ្វីលីពីន ប៉ូលីសអន្តរជាតិ អង្គការ UNODC និង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាដើម។

ជាមួយគ្នានេះ លោកបានស្នើបណ្តាប្រទេស និងដៃគូទាំងអស់ ឱ្យបន្តសហការជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ការគាំទ្រទាំងផ្នែកពង្រឹងសមត្ថភាពក្នុងជំនាញបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន និង ការផ្តល់ជាសម្ភារៈ បច្ចេកទេស និង ការសហការស្រាវជ្រាវ ធ្វើកោសល្យវិច័យ ដើម្បីឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅចាត់វិធានការដល់ឫសគល់នៃបញ្ហា និង ធានាថាសកម្មភាពឧក្រិដ្ឋកម្មនេះនឹងមិនកើតឡើងទៀតឡើយទាំងនៅក្នុងប្រទេសកម្ពុជា និង ក្នុងតំបន់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com