ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ៖ មេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់
ថ្ងៃទី ៖ 18-02-2026, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញៈ សម្ដេចតេជោ មានប្រសាសន៍ថា មេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់ ក្នុងឱកាសអញ្ជើញខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក បន្ទាប់ពីលោក លី សៀវឡុង ដែលបានបង្ហោះលើ គណនីFacebook ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់។

យោងតាមគណនីហ្វេកប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា សម្ដេចទទួលបានរូបថតមួយសន្លឹកដែល លោក លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក(17.2.2016.17.2.2026) ដែលអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាធ្វើជាម្ចាស់ផ្ទះ។

សម្ដេចតេជោនៅចាំបានថាពេលនោះលោក លី សៀវឡុងជាអ្នកថតនិងបង្ហោះលើគណនីFacebook របស់គាត់។ សម្ដេចតេជោនិយាយតាមត្រង់ពេលនោះ មេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់។

ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់នេះ សម្ដេចតេជោមានអាយុតិចជាងគេ និងលោកថោង លន់(ឡាវ)អាយុច្រើនជាងគេ។ សម្ដេចតេជោសូមផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង៣រូបនិងសូមអរគុណលោក លី សៀវឡុងដែលបានចែករំលែក រូបថតនេះដល់ពួកយើង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com