ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ថវិកាជប៉ុនប្រមាណ៣២ម៉ឺនដុល្លារផ្ដល់ក្នុងគម្រោងពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រនៅតាមសហគមន៍ក្នុងខេត្តក្រចេះ
ថ្ងៃទី ៖ 18-02-2026, ដោយ​​ Dara007 , 57 Views
                     
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាប្រមាណ ៣២ម៉ឺនដុល្លារអាមេរិកដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) អនុវត្តគម្រោងរបស់ខ្លួននៅក្នុងខេត្តក្រចេះ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា គម្រោងដែលបានចុះហត្ថលេខានាថ្ងៃនេះ, អង្គការ FIDR នឹងពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ តាមសហគមន៍ ដោយយកខេត្តក្រចេះជាគោល ដើម្បីឲ្យប្រជាជនក្នុងតំបន់ទទួលបានការថែទាំវះ កាត់សមស្រប។

លើសពីនេះទៅទៀត គម្រោងនេះ លើកកំពស់ជំនាញរោគវិនិច្ឆ័យអ្នកជំងឺវះកាត់ របស់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុក និងសមត្ថភាពឆ្លើយតបរបស់បុគ្គលិកស្ថាប័នវេជ្ជសាស្ត្រ រួម មានមណ្ឌលសុខភាពជាដើម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នវេជ្ជសាស្ត្រកម្រិត ខ្ពស់ រួមមានមន្ទីរពេទ្យបង្អែកខេត្តក្រចេះដើម្បីជំរុញការបង្កើតប្រព័ន្ធពិគ្រោះជំងឺឱ្យបានឆាប់រហ័ស។ អង្គការ FIDR បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៦ ក្នុងគោលបំណងបង្កើតប្រព័ន្ធវេជ្ជសាស្រ្តវះកាត់កុមារ។ ហើយចាប់តាំងពីឆ្នាំ ២០១៧ អង្គការនេះ បាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកការវះកាត់កុមារនៅក្នុងខេត្តក្រចេះ ដែលជាខេត្តដ៏សំខាន់មួយនៅភូមិភាគឦសាន។

លោកថា ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ តែទោះយ៉ាងណា នៅតែមានបញ្ហាប្រឈមមួយ ចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរួមមាន ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម ដូចជា សុខភាព ការអប់រំ និងបរិស្ថានផងដែរ។ រដ្ឋាភិបាលជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរ ជាតិរបស់ជប៉ុន ក្នុងការដោះស្រាយបញ្ហានានា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com