ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី៖ កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតការកែប្រែព្រំដែន និងប្រើប្រាស់កម្លាំង
ថ្ងៃទី ៖ 10-02-2026, ដោយ​​ Dara007 , 137 Views
                     
ភ្នំពេញៈ សម្ដេចធិបតីមានប្រសាសន៍ថា កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតការកែប្រែព្រំដែន និងប្រើប្រាស់កម្លាំង ដោយដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងច្បាប់អន្ដរជាតិ ។ការមានប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយសិស្សនិន្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់ គឺដើម្បីតែឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ហើយក្នុងនាមរាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថាបូរណភាពទឹកដី និងប្រជាជនកម្ពុជាគឺជាអាទិភាពចម្បងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ន និងអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺមានទស្សនខុសគ្នាច្រើន ប៉ុន្តែទោះយ៉ាងណារាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើការដោះស្រាយនូវបញ្ហានេះជានិច្ចបើទោះបី ជារាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឬធ្វើសន្និសីទជាប្រចាំ ដើម្បីបង្ហាញដល់ជនរួមជាតិនោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺជាព្រំដែនអន្តរជាតិ ដូច្នេះរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយតាមរយៈយន្តការច្បាប់អន្តរជាតិ ។

សម្តេចធិបតីអះអាងទៀតថា កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាត់ការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំងនោះឡើយ។ បើទោះជាស្ថានភាពនេះមានភាពស្មុគ្រស្មាញយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនឹងខិតខំថែរក្សាការពារឱ្យខាងតែបាននូវបូរណភាពទឹកដី និងប្រជាជនកម្ពុជាយើងទាំងមូល។

ជាមួយគ្នានេះ សម្ដេចធិបតី អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់ និងយោគយល់លើចំពោះកិច្ចខិតខំដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងច្បាប់ គឺជាមូលដ្ឋានក្នុងការដោះស្រាយដោយទទួលបានផលជានិរន្តរភាព ជាព្រំដែនសុខសន្ដិភាពសម្រាប់កូនចៅជំនាន់ក្រោយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com