ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងជើងនៃប្រាសាទមេបុណ្យខាងកើត
ថ្ងៃទី ៖ 06-02-2026, ដោយ​​ Dara007 , 8 Views
                     
សៀមរាបៈ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងជើងនៅប្រាសាទមេបុណ្យខាងកើត ដែលបានរងការខូចខាតទ្រុឌទ្រោមដោយកត្តាជាច្រើន។

លោក សូរ ប៉ោត ជាស្ថាបត្យករ និងបុរាណវិទូបានឱ្យដឹងថា ផ្អែកលើផែនទីហានិភ័យ ខ្លោងទ្វារខាងជើងមានកម្រិតហានិភ័យខ្ពស់ និងត្រូវធ្វើការជួសជុលបន្ទាន់ ដើម្បីទប់ស្កាត់ និងបញ្ចៀសការរលុះធ្លាក់នៃប្រាង្គ។

ក្នុងនោះ ក្រុមការងារផ្តោតសំខាន់ទៅលើការជួសជុលគ្រឹះ និងជញ្ជាំងថ្មបាយក្រៀម ដែលព័ទ្ធជុំវិញជារចនាសម្ពន្ធសម្រាប់ទ្រទ្រង់ដល់តួប៉មឥដ្ឋផ្នែកខាងលើ ដោយធ្វើការសម្អាតយកកំណកដីចេញពីតាមចន្លោះថ្នេរថ្ម និងកន្លែងប្រេះ រួចបិតបាយអឡើងវិញ ដើម្បីធានាមិនឱ្យទឹកជ្រាបចូល។

ដោយឡែកសម្រាប់ទីតាំងណាដែលថ្មនៅមានគុណភាពល្អ យើងរក្សាទុកដដែល លើកលែងតែថ្មអស់គុណភាព និងពុកផុយ ដែលត្រូវជំនួសដោយថ្មថ្មី ប៉ុន្តែត្រូវរក្សាទម្រង់ដើមទៅតាមបច្ចេកទេស។

គម្រោងនេះបានចាប់ផ្តើមពីចុងឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ។ មកដល់ពេលនេះ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណជាង៥០ភាគរយហើយ។

សូមជម្រាបជូនថា ប្រាសាទមេបុណ្យខាងកើត ជាប្រាសាទភ្នំមួយ ស្ថិតនៅចំកណ្តាលបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត)។ ប្រាសាទនេះ មានអាយុកាលចាស់ជាងប្រាសាទប្រែរូប កសាងឡើងក្នុងរជ្ជកាល ព្រះបាទរាជេន្រ្ទវម៌្មទី២ នាសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយបុព្វការីជន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com