ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាដាក់ពាក្យប្ដឹងទៅអង្គការសហប្រជាជាតិ ករណីយោធាថៃរំលោភសិទ្ធិជនភៀសសឹក
ថ្ងៃទី ៖ 26-01-2026, ដោយ​​ Dara007 , 31 Views
                     
ពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ពាក្យប្ដឹងជាផ្លូវការទៅកាន់លោកស្រី Paula Gaviria Betancur អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេស ។ បណ្ដឹងនេះធ្វើឡើងបន្ទាប់ពីរកឃើញថា យោធាថៃបានរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរ ទោះបីជាមានកិច្ចព្រម ព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹកកម្ពុជាជាង ១១៥,០០០ នាក់ នៅតែមិនអាចត្រឡប់ទៅផ្ទះសំបែងវិញបាន ។ ប្រភពដដែលបញ្ជាក់ថា យោធាថៃបានឈ្លានពាន និងកាន់កាប់តំបន់មួយចំនួនដោយខុសច្បាប់ រួមទាំងបានកម្ទេចផ្ទះសំបែងប្រជាជនស៊ីវិល និងដាក់ពង្រាយរបាំង បន្លាលួស និងទូកុងតឺន័ររារាំងផ្លូវ ។

សកម្មភាពទាំងនេះបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ចំណុចទី១ ទី៤ និងទី៧ ដែលចែងពីការបញ្ឈប់ការវាយប្រហារលើជនស៊ីវិល និងការអនុញ្ញាតឱ្យពួកគេ វិលត្រឡប់ទៅរស់នៅដោយសេចក្តីថ្លៃថ្នូរ ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ទង្វើរបស់ភាគីថៃបានរំលោភលើច្បាប់អន្តរជាតិសំខាន់ៗជាច្រើនដូចជា UDHR, ICESCR, ICCPR, អនុសញ្ញាសិទ្ធិកុមារ (CRC) និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ។

ក្រុមងាយរងគ្រោះបំផុតរួមមាន ស្ត្រី កុមារ មនុស្សចាស់ និងជនមានពិការភាព កំពុងប្រឈមនឹងភាពក្រីក្រ ការបាត់បង់ ការសិក្សា និងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសំណូមពរទៅកាន់ អង្គការសហប្រជាជាតិ ៖ ស្នើឱ្យដោះស្រាយស្ថានភាពជនភៀសសឹកក្នុងប្រទេសកម្ពុជាជាបន្ទាន់ ។ អំពាវនាវឱ្យរដ្ឋាភិបាលថៃបញ្ឈប់សកម្មភាពរារាំងការវិលត្រឡប់របស់ប្រជាជន ។ ទាមទារឱ្យថៃ ដកកងកម្លាំងយោធាចេញពីទឹកដីកម្ពុជា ។

ដាក់បញ្ចូលករណីនេះក្នុងរបាយការណ៍ UN ថាជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិធ្ងន់ធ្ងរ ។ជំរុញឱ្យភាគីថៃសងសំណងការខូចខាតដល់ជនរងគ្រោះ និងធានាមិនឱ្យ កើតមានឡើងវិញ ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសង្កត់ធ្ងន់ថា ការយឺតយ៉ាវក្នុងការឆ្លើយតបពីសហគមន៍អន្តរជាតិ នឹងបង្កឱ្យមាននិទណ្ឌភាព (ការរួចទោស) និងធ្វើឱ្យប្រជាជន ស៊ីវិលរងគ្រោះកាន់តែអូសបន្លាយ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com