ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងប្រើប្រាស់ ព្រលានយន្តហោះពោធិ៍ចិនតុង
ថ្ងៃទី ៖ 14-01-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងប្រើប្រាស់ ព្រលានយន្តហោះពោធិ៍ចិនតុង សម្រាប់បម្រើប្រយោជន៍សាធារណៈ ។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅថា ព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងការសិក្សា និងផ្តល់អនុសាសន៍លើការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងការរៀបចំផែនការមេ ដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងសក្តានុពលខ្ពស់សម្រាប់បម្រើប្រយោជន៍សាធារណៈ ។ ក្នុងនោះ ក្រុមការងារអន្តរក្រសួង ក៏មានភារកិច្ចកំណត់ប្រភពហិរញ្ញប្បទាន និងយន្តការវិនិយោគដែលមានការចូលរួមពីវិស័យឯកជន ដើម្បីធានា និរន្តរភាព នៃការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងដែលត្រូវបានបង្កើតនៅឆ្នាំ១៩២៤ កាលពីសម័យអាណានិគមបារាំង ហើយត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣នោះ ត្រូវបានបិទដំណើរការនៅម៉ោង១២រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីព្រលានយន្តហោះតេជោអន្តរជាតិបើកដំណើរការ។ ក្រោយបិទទាំងស្រុងនូវព្រលានហោះយន្តហោះពោធិ៍ចិនតុងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍អះអាងយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលទាំងអាណត្តិមុននិងអាណត្តិថ្មីនេះ ពុំមានគោលការណ៍លក់ ឬដោះដូរដីធ្លីទីតាំងព្រលានយន្តពោធិ៍ចិនតុងទៅក្រុមហ៊ុនឯកជនជាដាច់ខាត ។ ដោយដីធ្លីនៅតំបន់ព្រលានហោះយន្តហោះពោធិ៍ចិនតុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាកាសចរណ៍ស៊ីវិល ដែលជាសេនាធិការរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍សាធារណៈជន ដោយសារព្រលានយន្តពោធិ៍ចិនតុង ជាស្នាព្រហស្តរបស់អតីតព្រះមហាក្សត្រកម្ពុជា គឺព្រះបរមរតនកោដ្ឋ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com