ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កូរ៉េ នឹងត្រៀមគាំទ្រការលើកកម្ពស់ជំនាញនគរបាលកម្ពុជា
ថ្ងៃទី ៖ 14-01-2026, ដោយ​​ Dara007 , 10 Views
                     
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា  នឹងត្រៀមគាំទ្រការលើកកម្ពស់ជំនាញនគរបាលកម្ពុជា ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ភាគីទាំពីរបានបង្ហាញភាពចាំបាច់នៃការ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងការផ្លាស់ប្តូរទស្សនកិច្ចដើម្បីដកបទពិសោធន៍លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យទីតាំងបទល្មើស និងជំនាញថ្មីៗ បម្រើដល់ការងារនគរបាលជំនាញកម្ពុជា និងកូរ៉េ។

ជាមួយគ្នានេះ លោក KIM Chang Yong បានបញ្ជាក់ថា ភាគីកូរ៉េ នឹងបន្តបង្កើនកិច្ចសហការដ៏ល្អនេះ និងត្រៀម ជួយគាំទ្រដល់ភាគីកម្ពុជាគ្រប់បែបយ៉ាង ជាពិសេស ការងារបណ្តុះបណ្តាល ចែករំលែកបទពិសោធ និងឯកភាពទទួលរៀបចំទស្សនកិច្ច នាពេលខាងមុខ ជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញកម្ពុជា ដើម្បីដកពិសោធន៍ការងារសន្តិសុខ និងនគរបាល។

   រំលឹកដល់បទពិសោធន៍ កិច្ចសហប្រតិបត្តិការកន្លងមក លោកអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-កូរ៉េ ដែលតែងតែផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក លើការងារ សន្តិសុខ ពិសេសក្រោយការបង្កើតក្រុមការងារចម្រុះ កម្ពុជា-កូរ៉េ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ សម្រេចបានលទ្ធផលជាច្រើន ក្នុងការងារបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោក ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ផ្តល់កិច្ចសហការជិតស្និទ្ធ និងផ្លាស់ប្តូរបទ ពិសោធន៍ល្អៗ សំដៅពង្រឹងសមត្ថភាពកងកម្លាំងសមត្ថកិច្ច ដើម្បីរួមចំណែកក្នុងការក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តា ប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសម្រាប់ប្រទេសទាំងពីរ និងតំបន់។

ជាការឆ្លើយតប លោក KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េ បានថ្លែងអំណរគុណ ឯកឧត្ដម អភិសន្តិបណ្ឌិត ចំពោះការជួយសម្របសម្រួលការងារ កិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងទាំងពីរ បង្កលក្ខណៈអំណោយផលដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកអនុវត្តសម្រេចបានដោយជោគជ័យនូវគម្រោង និងផែនការសហប្រតិបត្តិការ ដែលស្ថាប័នទាំងពីរបានផ្តួចផ្តើមនាពេលកន្លងមក ជាពិសេស ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ សម្រេចបានលទ្ធផលលើស ការរំពឹងទុក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com