ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
១សប្ដាហ៍ដើមឆ្នាំ២០២៦ បណ្ដាលឱ្យស្លាប់មនុស្ស៣៥ នាក់
ថ្ងៃទី ៖ 09-01-2026, ដោយ​​ Dara007 , 111 Views
                     
ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ មិនបានរសាត់ផុតទៅតាមឆ្នាំចាស់២០២៥នោះឡើយ ត្រឹមតែ១សប្ដាហ៍ដើមឆ្នាំ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបន្តកើតឡើង៦៥ករណី បណ្តាលឱ្យមនុស្សស្លាប់៣៥នាក់ និងរងរបួសធ្ងន់ស្រាល១១៧នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១មករា មាន១៦ករណី ស្លាប់៩នាក់ របួស៣៨នាក់ ថ្ងៃទី២ មាន៩ករណី ស្លាប់៦នាក់ របួស១៣នាក់ ថ្ងៃទី៣ មាន៧ករណី ស្លាប់៣នាក់ របួស៨នាក់ ថ្ងៃទី៤ មាន៨ករណី ស្លាប់៣ របួស៩នាក់ ថ្ងៃទី៥ មាន៨ករណី ស្លាប់៤នាក់ របួស២៨នាក់ ថ្ងៃទី៦ មាន៨ករណី ស្លាប់៣នាក់ របួស១៤នាក់ និងថ្ងៃទី៧ មាន៩ករណី ស្លាប់៧នាក់ របួស៧នាក់។

បើតាមលោក ទូច សុឃៈ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនាដើមសប្តាហ៍ឆ្នាំថ្មីនេះ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កំពត កែប តាកែវ បាត់ដំបង ប៉ៃលិន កោះកុង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តស្វាយរៀង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com