ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចិនផ្ដល់ជំនួយមនុស្សធម៌លើកទី២ បានមកដល់កម្ពុជាហើយ
ថ្ងៃទី ៖ 08-01-2026, ដោយ​​ Dara007 , 47 Views
                     
ភ្នំពេញៈ ចិនផ្ដល់ជំនួយមនុស្សធម៌លើកទី២ បានមកដល់កម្ពុជាហើយ ដើម្បីជួយសង្គ្រោះជនភៀសសឹកតាមបន្ទាត់ព្រំដែន។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទទួលសម្ភារជំនួយមនុស្សធម៌លើកទី២ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹកតាមបណ្តោយបន្ទាត់ព្រំដែន។ ជំនួយមនុស្សធម៌ទាំងនេះ នឹងត្រូវគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាត់ចែងដឹកជញ្ជូនបន្តទៅកាន់មណ្ឌលសុវត្ថិភាពក្នុងបណ្តាខេត្តដែលរងផលប៉ះពាល់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាជូនដល់ជនភៀសសឹក។

សូមរម្លឹកថា សម្រាប់ជំនួយមនុស្សធម៌លើកទី១ បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ សកម្មភាពនេះបានបញ្ជាក់ថា ប្រទេសចិនក្នុងនាមជា «មិត្តដែកថែប» នឹងបន្តគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាព ការអភិវឌ្ឍ និងការស្តារឡើងវិញ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com