ប្រាប់អ្នកសារព័ត៌មាន លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលភៀសសឹកពីការភ័យខ្លាច ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងរបស់យោធាថៃទៅកាន់តំបន់សុវត្ថិភាពនោះ បានវិលត្រឡប់មកប្រកបអាជីវកម្ម និងរស់នៅក្នុងក្រុងប៉ោយប៉ែតដូចដើមវិញចិត្ត១០០ភាគរយហើយ។ អាជីវកម្ម ត្រូវបានបើកឡើងវិញទាំងអស់ ខណៈក្រុងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មច្រកអន្តរជាតិព្រំដែនកម្ពុជា-ថៃ មួយនេះ មានជនបរទេសមកធ្វើការ និងប្រកបអាជីវកម្មចំនួន៦៩ ជាតិសាសន៍ ក្នុងនោះជនជាតិថៃច្រើនជាងគេ បូករួមនិងប្រជាពលរដ្ឋខ្មែរផងដែរ។
លោកបញ្ជាក់ពីមូលហេតុដែលក្រុងប៉ោយប៉ែត មិនបានបិទទ្វារអំឡុងពេលមានការបាញ់ប្រហារដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះរបស់យោធាថៃ៕