ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ទៀ សីហា៖រាជរដ្ឋាភិបាលមិនបោះបង់កងទ័ពណាម្នាក់ចោលនោះឡើយ
ថ្ងៃទី ៖ 05-01-2026, ដោយ​​ Dara007 , 15 Views
                     
ភ្នំពេញៈ លោក ទៀ សីហា ថ្លែងថា រាជរដ្ឋាភិបាលមិនបោះបង់កងទ័ពណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក្នុងនោះលោក នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តរបស់ខ្លួនថា "មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ" នឹងបានមានប្រសាសន៍ផ្តាំផ្ញើរដល់ វីរយុទ្ធជន ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា សូមសម្រាកឱ្យបានច្រើន ញាំឱ្យបានគ្រប់គ្រាន់ ស្តាប់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឱ្យបានត្រឹមត្រូវ និង សូមជូនពរឱ្យបងប្អូនឆាប់ជាសះពីរបួស ដើម្បីឆាប់បានវិលត្រឡប់ទៅលំនៅឋានជួបជុំក្រុមគ្រួសារវិញនៅពេលខាងមុខ។

ក្នុងឱកាសនោះ សម្តេចពិជ័យសេនា និង ឯកឧត្តម នាយឧត្តមសេនីយ៍ បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងថវិកា ជូនដល់វីរៈកងទ័ពវីរៈនគរបាល ដែលកំពុងសម្រាកព្យាបាល និង បានកោតសរសើរខ្ពស់ នូវវីរៈភាពដ៏អង់អាចក្លាហានឈរជើង ការពារជាតិមាតុភូមិ និងការលះបង់ដើម្បីការពារបូរណភាពទឹកដីពីសំណាក់យោធាថៃ និងបានផ្តល់អំណោយ ជូនមន្ទីរព្រះកេតុមាលា ដើម្បីបម្រើការក្នុងមន្ទីរពេទ្យជូនដល់យោធិន ក្រុមគ្រួសារយោធិន និងប្រជាជនទូទៅ ដែលមកសម្រាកព្យាបាលជំងឺ និងរបួស។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវ និង ជំរុញឱ្យភាគីថៃ គោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com